ព្រឹតិ្តការណ៍ថ្មីៗ

តើ ឯកឧត្ដមឱមយិន ទៀង គិតយ៉ាងណា? ចំពោះ អំពើរពុករលួយ របស់លោកផ្កាយ១ ផេង តារា ស្នងការងខេត្តឧត្ដរមានជ័យ ?

1 សប្តាហ៍ មុន 219 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឯកឧត្ដមឱមយិន ទៀង ប្រធានអង្គភាព

និងមានវិធានការនៅពេណា ?ទើប ដាក់ការស្រាវជ្រាវ ស៊ើបកេត ទៅលើសំនំ រឿងពុករលួយជាច្រើនឆ្នាំ របស់លោកឧត្ដមសេនីយ៍ត្រី ផេង តារា ស្នងការងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យ។

នៅពេល បែកធ្លាយ វីដេអូ ឯកសារ រឿងអាស្រូវ។

ដែលលោកឧត្ដមសេនីយ៍ត្រីផេងតារា ដាក់មន្រ្ដីក្រោមឱវាទ របស់ខ្លួនត្រូវ ជាសាច់ញាត ដើប្រម៉ូលប្រាក់ដាក់ខែ ពីឈ្មួញដឹកសត្វមាន់រស់ចេញពី ច្រកទ្វាអន្តរជាតិធ្វេភាគីកម្ពុជាថៃ អូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យជាច្រើនឆ្នាំមកនេះ។

បើតាមសំដីរបស់ក្រុមឈ្មូញដឹកសត្វមាន់ រស់ចេញពីប្រទេសថៃតាមរថយន្ដម៉ាកសាំយ៉ុង បានអោយដឹងថា បានបង់ប្រាក់ចាប់ពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយខែសំរាប់ ថយន្ដមួយគ្រឿងអោយទៅមន្រ្ដីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

ហើយមន្រ្ដីនគបាលដែលប្រម៉ូលប្រាក់ពីពួកគាត់នោះ ចំនួន២រូប
ទី១ ឈ្មោះ លោកអនុសេនីយ៍ឯកផេងសេង ហួង ត្រូវជាប្អូនបង្កើតរបស់លោក ឧត្ដមសេនីយ៍ត្រី ផេង តារា
ទី២ ឈ្មោះ លោកអនុសេនីយ៍ទោ គង់ ចិន្ដា ហៅតឿ

ឈ្មោះមន្រ្ដីនគបាលទាំងពីនាក់ខាងនេះហើយ ដែល ល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ ដែលលោក ឧត្ដមសេនីយ៍ត្រី ផេង តារា ស្នងការងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តឧត្ដរមានជ័យ យកមកប្រើប្រាស់ ធ្វើជាកូនអុកសំរាប់ប្រម៉ូលប្រាក់ពុករលួយ ចាប់តាំងពីលោកឡើងមកកាន់តំណែងជាស្នងការងមកម្លេះ។

ហេតុនេះអំពើរពុករលួយរបស់ស្នងការងរូបនេះបានប្រព្រឹត្តអំពើពុករលួយប្រម៉ូលប្រាក់ពុករលួយដ៍យូលង់មកហើយ ។

រហូតមកទល់និងពេលនេះឯកឧត្ដមឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ គួរណាតែដាក់ការស្រាវជ្រាវ ស៊ើបអង្កេតផងទាន?

ដើម្បីលប់បំបាត់អំពើពុករលួយនៅក្នុងខេត្តឧត្ដរមានជ័យ ដែលមានប្រជាពលរដ្ឋជាច្រើនអ្នកបានទទួលរងគ្រោះ និងរងការគាបសង្កត់៕

អង្គភាពយើងនិងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការបកស្រាយពីសម៉ីអង្គភាពពាក់ព័ន្ធ។ ដោយ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!