ព្រឹតិ្តការណ៍ថ្មីៗ

លម្អិតព័ត៌មាន ករណី អគ្គិភ័យឆាបឆេះអាគារកាស៊ីណូ ១៨ជាន់របស់ កុកអាន

5 ខែ មុន 85 តូ សុផល

បន្ទាយមានជ័យ៖ នៅថ្ងៃទី ៧ មករា ២០១៩ ម៉ោង ២១ និង ៣៥ នាទី នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត មានករណីអគ្គីភ័យឆាបឆេះអាគារកាសុីណូ ១៨ ជាន់របស់កុកអាន ។

ករណីនេះបណ្តាលមកពីទុសេខ្សែរភ្លើងផ្តើមចេញពីជាន់ទី ៤ បណ្តាលឲ្យរបួស ៦ នាក់ ប្រុស ក្នុងនោៈមានជនជាតិខ្មែរ ៥ នាក់ ជនជាតិចិន ១ នាក់ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដីថ្មីតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែថប់ដង្ហើមដោយសារត្រូវផ្សែងភ្លើងនិង ខូចខាតសម្ភារៈមួយចំនួន ។

មូលហេតុ : ឆ្លងចរន្តអគ្គិសនី (តាមការរាយការបឋមពីការិ/អគ្គិភ័យខេត្ត)។

ការខូចខាត : ពុំទាន់វាយតំម្លៃបាននៅឡើយព័ត៍មានលំអិតនឹងរាយការបន្ថែមបន្តទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!