ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីឆបោក

5 ខែ មុន 43 តូ សុផល

បន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការបង្រ្កាបករណីឆបោក ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ជនសង្ស័យរួមមាន៖

១.ឈ្មោះ ឌី ហួរ ភេទប្រុស អាយុ ៥៤ឆ្នាំ

២-ឈ្មោះ មួន ង៉ូវ ហៅម៉ៅ ភេទប្រុស អាយុ ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

៣-ឈ្មោះ ខុន វុទី្ធ ហៅយិន ភេទប្រុស អាយុ ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប
វត្ថុតាងដកហូតមានរថយន្តម៉ាក HONDA CRV ០១គ្រឿង, រថយន្តម៉ាក CAMRY ស៊េរីឆ្នាំ១៩៩៨ ០១គ្រឿង, ម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ ២០១៣ ០១គ្រឿង, រូបសំណាកធ្វើអំពីស្ពាន់ ចំនួន ០២អង្គ, ខ្សែកច្រវ៉ាក់ឆាប លោហធាតុពណ៌លឿង (កាឡៃ) ០២ខ្សែ, ខ្សែកម៉ូតព្រលិតកាច់ លោហធាតុពណ៌លឿង (កាឡៃ) ប្រវែង ៧២ស.ម ០១ខ្សែ, ប្រាក់ដុល្លាក្លែងក្លាយ(ប្រាក់ដុល្លាសែន) ចំនួន ០៣ដុំ ចំនួន ២,៩០០ដុល្លា ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!