ព្រឹតិ្តការណ៍ថ្មីៗ

អុញ! នគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោ ចេញពីខារ៉ាអូខេ បើក Highlander បុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង មុខវត្តស្ទឹងមានជ័យ

1 សប្តាហ៍ មុន 153 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជានគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោបានចេញពីខារ៉ាអូខេ

សង្ស័យស្រវឹងបេីករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែមករាឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AN-5082 បេីកបរដោយបុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា​ជាមន្ត្រីនគរបាល​ចរាចរណ៍​ទៀតនោះ សង្ស័យស្រវឹង ធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែរ៉េចង្កូតទៅបុករបាំងថ្មពុះចែកក្រឡាប់ផ្ងារជេីងភ្លាមនោះម្ចាស់រថយន្តបានលូនចេញមកក្រៅហេីយត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ចំណែករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាន​ រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វេីការវាស់វែង​ និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!