ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តស្ទូចបុកគូថរថយន្តបាឡែនពីក្រោយនៅស្តុបផ្សារដីហុយ

1 សប្តាហ៍ មុន 17 តូ សុផល

ភ្នំពេញ៖ រថយន្តបាឡែនព្យាយាមបត់ឆ្វេងត្រូវរថយន្តប្រភេទដងស្ទូចជាន់ហ្វ្រាំងមិនទាន់

បុកពីក្រោយពេញទំហឹងបណ្តាលអោយក្រពិតកូថខាងឆ្វេង។ករណីនេះបង្ក ភ្ញាក់ផ្អើកាលពីម៉ោង១០និង២០នាទីព្រឹកនៅចំណុចភ្លើងស្តុបផ្សារដីហុយផ្លូវ១០១៩កែងផ្លូវ១៩៨៦ភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ភាគីបើករថយន្តសងខាងមិនត្រូវបានស្គាល់អត្តសញ្ញាណដោយភាគីបើករថយន្តបាឡែនជាជនជាតិកូរ៉េ។

ប្រភពបានប្រាប់ថាមុនកើតហេតុឃើញបុរសជនជាតិកូរ៉េបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ2AL-2281 បានបើកមកពីជើងទៅត្បូងតាម
ផ្លូវ១០១៩ខណះមកដល់ចំណុចភ្លើងស្តុបខាងលើបានស៊ីញ៉ូរភ្លើងព្យាយាមបត់ឆ្វេងមកផ្លូវ១៩៨៦មិនទាន់បានបត់ផងស្រាប់តែមានរថយន្តមួយគ្រឿងប្រភេទដងសន្ទូចពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-1651 បើកមកពីក្រោយបុកពីក្រោយផ្នែងខាងឆ្វេងពេញទំហឹងតែម្តងបណ្តាលអោយក្រពិតកូថខាងឆ្វេងប៉ុន្តែមិនមានអ្នករងរបួសឡើយគ្រាន់តែខូចខាតរថយន្ត។

សមត្ថកិច្ចជំនាញបានឲ្យដឹងថាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះចុង ក្រោយភាគីសងខាងបានព្រមសម្របសំរួលគ្នាបញ្ចប់នៅកន្លែងកើតហេតុដោយភាគីរថយន្តដងសន្ទូចព្រមសងថ្លៃខូចខាតអោយរថយន្តកាមរីបាឡែនបញ្ចប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!