ព្រឹតិ្តការណ៍ថ្មីៗ

និស្សិត​ច្បាប់​ម្នាក់​ ចង​.​ក​សម្លាប់​ខ្លួន​នៅនឹង​កាំជណ្តើរ​ជាន់​ទី​២​

5 ខែ មុន 48 តូ សុផល

​ភ្នំពេញ​ ៖​ និស្សិត​ច្បាប់​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅផ្ទះ​ម្តាយមីង​ បណ្តាល​ឱ្យ​ស្លាប់​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​

ហើយ​ត្រូវ​បាន​ប្អូនជីដូនមួយ​ប្រទះ​ឃើញ​ស្រែកហៅ​ឱ្យ​ជួយ​ស្រាយ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​កាលពី​ម៉ោង​៣​និង​៣០​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៩​ នៅផ្ទះ​លេខ​១២A​ ផ្លូវ​៥១៤​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ ម៉េ​ង​ សៀង​ហ៊ុយ​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​២​ នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ស្នាក់​នៅ​១២A​ ផ្លូវ​៥១៤​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ ដែល​ជា​ផ្ទះ​របស់​ម្តាយមីង​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ខ្សាច់​ ឃុំ​ទន្លេ​បិត​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ និស្សិត​រូប​នោះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ខ្សែភ្លើង​ភ្ជាប់​ទៅ​នឹង​កាំជណ្តើរ​ជាន់​ទី​២​ បណ្តាល​ឱ្យ​ស្លាប់​ដូច​បំណង​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​។​

​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ សេង​ សៀង​ហៃ​ ដែល​ជា​កូន​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​កើតហេតុ​ បងជីដូនមួយ​ (​ជន​រង​គ្រោះ​)​ បាន​ហៅ​មិត្តភក្តិ​មក​ផឹកស៊ី​នៅផ្ទះ​ជាន់​ទី​២​ រហូត​ដល់​ម៉ោង​១២​និង​៣០​បាទី​យប់​ ទើប​ចប់​ហើយ​ ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ ។​ លុះ​រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ ខ្លួន​បាន​ក្រោកពីដំណេក​ដើរ​ឡើង​ទៅ​ជាន់​ទី​២​ ស្រាប់តែ​ឃើញ​បងជីដូនមួយ​ចង​.​ក​នឹង​ខ្សែ​ហ្វា​យៗ​ជាប់​ជាមួយ​ដែក​បង្កាន់ដៃ​ជណ្តើរ​ ក៏​បាន​ស្រែកហៅ​ឱ្យ​បងប្អូន​ជួយ​ស្រាយ​ បន្ទាប់​មក​ក៏​នាំ​គ្នា​ដឹក​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​អង់​តែ​ន​។​

​កូន​ម្ចាស់ផ្ទះ​បន្ត​ទៀត​ថា​ នៅ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា​ គាត់​ស្លាប់​បាត់​ទៅ​ ក៏​បាន​ដឹក​សព​មក​ផ្ទះ​វិញ​ ហើយ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​។​

​បើ​តាម​ការ​ត្រួតពិនិត្យ​ នគ​បាល​ការិយាល័យ​បច្ចេកទេស​បានឱ្យ​ដឹង​ថា​ សព​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​។​

ក្រោយ​ពី​ពិនិត្យ​រួច​ ក៏​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!