ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន !

2 ខែ មុន 33 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០០ និង១៣នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវសន្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់រួមមាន ៖ 

ទី០១-ឈ្មោះ លន ពិផល  ភេទប្រុស អាយុ២២ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អូរឡាំពិក ខណ្ឌចំការមន ។

ទី០២-ឈ្មោះ គឹម តាំងអ៊ី  ភេទប្រុស អាយុ២០ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាំងក្រសាំងខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ទី០៣-ឈ្មោះ វណ្ណ វណ្ណេ  ភេទប្រុស អាយុ២០ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តគំពង់ចាម ។

សម្ភារៈដកហូត ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកប៊ិក ពណ៌ក្រហម ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ1M-5653 ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ស្តិ៍គោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០៣នាក់  កំពុងជិះជិពម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!