ព្រឹតិ្តការណ៍ថ្មីៗ

ទស្សនាសកម្មភាពអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជុំវិញខួបលើកទី៤០ឆ្នាំ (៧មករា១៩៧៩-៧មករា២០១៩)!

6 ខែ មុន 36 តូ សុផល

ភ្នំពេញ៖នៅថ្ងៃទី ៧ខែ មករាឆ្នាំ២០១៩ នាពហុកីឡាដ្ឋាន ជាតិអូឡាំពិក មានការប្រារព្ធខួបលើកទី៤០ឆ្នាំ

(៧មករា១៩៧៩-៧មករា២០១៩) ដើម្បីអបអរជ័យជំនៈនៃការ
ស្រោចស្រង់ប្រទេសជាតិ រំដោះអាយុជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជាចេញពីភពខ្មៅងងឹត សាហាវយងឃ្នង នៃរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងកម្មវិធី អបអរនាពេលនេះ គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល បណ្តាគណបក្សផ្សេងៗ មន្ត្រីអង្គទូតមកពីបណ្តាប្រទេសនានា និង មហាជនរាប់ម៉ឺននាក់ ព្រមទាំងមានការការពារសន្តិសុខសណ្តាប់ធ្នាប់យ៉ាងម៉ឹងម៉ាត់ហ្មត់ចត់ ពីកម្លាំងសមត្ថកិច្ចចម្រុះ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក្នុងនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ច របស់ខ្លួន លើការរក្សាសន្តិសុខសណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅបរិវេណប្រារព្ធពិធី ញ៉ាំងឲ្យកម្មវិធីបានប្រព្រឹត្តទៅ ប្រកបដោយភាពរលូននិងសុវត្ថិភាពល្អ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!