ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីអនុរក្ស ពន្ធនាគារព្រៃស(ម១) ធ្វើអត្តឃាតចង.ក​ សម្លាប់ខ្លួន​ ក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន នៅសង្កាត់ចាក់អង្រែលេី

9 ខែ មុន 57 តូ សុផល

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលបានកើតឡើង ខណៈដែលស្ត្រីម្នាក់ បានប្រទះឃើញប្តីរបស់គាត់ គឺលោកវរសេនីយ៍ទោ គង់ សំអឿន មន្ត្រីអនុរក្សនៅពន្ធនាគារព្រៃស(ម១) បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥:០៥នាទីល្ងាច ថ្ងៃអាទិត្យ​ ទី៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីឈ្មោះ សាន់ ស្រីវ៉ាន់ ត្រូវជាប្រពន្ធរបស់សពវរសេនីយ៍ទោ គង់ សំអឿន បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីល្ងាច រូបគាត់បានទៅផ្សារទិញផ្លែក្រូច។ ចំណែកប្តីរបស់គាត់បានសម្រាកនៅក្នុងផ្ទះកើតហេតុ។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃខែឆ្នាំដដែល គាត់បានត្រឡប់មកពីផ្សារវិញ ស្រាប់តែបាត់ប្តីមិនឃើញសម្រាកនៅខាងលើ ក៏ដើររកមើលក៏ឃើញប្តីរបស់គាត់ ចងកដោយក្រម៉ាការ៉ូ ពណ៌ចម្រុះ ជាប់ធ្នឹមបន្ទប់ទឹក ក៏បានស្រែកឆោឡោឡើង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឲ្យបានដឹងតែម្តង។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ​ បន្ទាប់មកនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យធ្វើកោសល្យវិច័យ ទៅលើសាកសពលោកវរសេនីយ៍ទោ គង់ សំអឿន រួចមកបានបញ្ជាក់ថាសព ពិតជាស្លាប់ដោយសារចង.ក ដោយក្រម៉ាជាប់ធ្នឹមបន្ទប់ទឹក ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពតែម្តង៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ