ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបុរសម្នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន

2 ខែ មុន 32 តូ សុផល

បាត់ដំបង៖កម្លាំងនគរបាលនៃអធវិការដ្ឋានស្រុកភ្នំព្រឹកបានចុះប្របត្តិការបង្ក្រាបនិងឃាត់ខ្លួន

ជនសង្ស័យម្នាក់ឈ្មោះ លឹម ផល្លី (ហៅក្រិន)
ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន។

ជនសង្ស័យត្រូវនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនកាលពីវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួមមាន៖ថ្នាំញៀនពណ៌ស្លាទុំ ប្រភេទ អក្ស WY ចំនួន៤គ្រាប់ ម៉ាទឹកកក ៩កញ្ចប់ ឧបករណ៍ប្រើប្រាស់មួយចំនួននិងទូរស័ព្ទដៃ ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿងរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!