ព្រឹតិ្តការណ៍ថ្មីៗ

បបួលទៅរួមរ័ក្ស នៅកន្លែងងឹត មិនព្រមទៅ ដកកាំបិតប៉័ងតោ ប្លន់ម៉ូតូ Zoomer X បានសម្រេច

2 ខែ មុន 381 តូ សុផល

ខេត្តកណ្តាល៖ រឿងហេតុហួសចិត្តដោយក្រុមជនសង្ស័យប្លន់ម៉ូតូពីភេទទី៣ ពីរនាក់ កាលពី ថ្ងៃទី៤ មករា ២០១៩ ម៉ោង២០ និង ៣០នាទី បែរជារត់ចោលម៉ូតូរបស់ខ្លួនទៅវិញនៅចំណុចផ្លូវបេតុងសាលាចិន ស្ថិតនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ )ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះ

ទី១. ឈ្មោះ អាង សំរេច ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ អ្នកផាត់មុខ នៅភូមិកោះថ្មី ឃុំកោះធំ (ក) ស្រុកកោះធំ ។

ទី២. ឈ្មោះ ស៊ុន ប៊ុនសាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរផាត់មុខនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ។

ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។

ភិនភាគម៉ូតូបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកហ៊្សូមមើ ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-4728 ។

ប្រភពអោយដឹងថា ជនរងគ្រោះ ទាំង២ បានធ្វើដំណើរចេញពីស្ពានឆ្លងទន្លេបាសាក់កោះធំតាមដងផ្លូវជាតិ លេខ២១ ពីត្បូងមកជើង ដើម្បីមករកមនុស្សប្រុសមកលេងសើចលុះដល់ចំណុចក្រោយវត្តព្រែកតាដួងក៏បានជួបមនុស្សប្រុស២នាក់ ដែលកំពុងជិះម៉ូតូសង់ស៊េរី២០១៥ពណ៌ខ្មៅហើយពួកគេក៏ បានសាសងគ្នាជាមួយគ្នានៅតាមផ្លូវលុះមកដល់សាលាចិនស្វាយតាមេឃក៏ បបួលគ្នាទៅរួមរ័ក្សនៅផ្លូវបេតុងខាងត្បូងសាលារៀន ចូលទៅខាងកើតចម្ងាយប្រហែល១០០ម៉ែត្រ តែ ឈ្មោះ អាន សំរេច មិនព្រមព្រោះផ្លូវងងឹតពេក ខ្លាចបាត់ម៉ូតូពេលមកដល់ ម៉ូតូប្រហែលមួយម៉ែត្រស្រាប់តែមនុស្សប្រុសនោះបានដកកាំបិតប៉័ងតោ គំរាមរកកាប់ ដើម្បីយកម៉ូតូពេលនោះ មនុស្សប្រុសនោះក៏បានឡើងលើម៉ូតូម៉ាកZooMer.X ដែលជារបស់ ឈ្មោះ អាង សំរេច ឃើញដូចច្នេះ ស៊ុន ប៊ុន សាក់ក៏បាន ឃាត់ម៉ូតូសង់ ស៊េរី២០១៥ របស់គ្នាវាម្នាក់ទៀត ហើយបានប្រតាយប្រតប់យកសោរម៉ូតូ គ្នាវាបានជិះម៉ូតូដោលជើងបំរុងនឹងរត់គេចតែត្រូវបានជនរងគ្រោះស្រែកថាចោរៗ ពេលនោះក៏បានរត់ចោលម៉ូតូម៉ាកហុងដា សេ១២៥ សេរី ២០១៥ ពាក់ផ្លាកលេខ កណ្តាល 1T-7943បាត់ទៅ។

បច្ចុប្បន្ន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍កោះធំ(ខ) ហើយកម្លាំងជំនាញ កំពុងបន្ត ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ។

ប្ល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!