ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត​ដឹក​ដី​ សាកកម្លាំង ជាមួយ​រថភ្លើង

2 ខែ មុន 28 តូ សុផល

ខេត្តព្រះសីហនុ៖ ថ្ងៃទី​៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៣០នាទី មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ បាន​បុក​គ្នា​ជា​មួយ​ រថភ្លើង​ មួយ​ខ្សែ​ដែល​ចេញ​ពី​ក្រុង​ព្រះសីហនុ​ នៅ​ភូមិព្រែកទាល់​ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ ម៉ាក HYUNDAI ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពី កើតមក​លិច​ បាន​បេីក​លេី​ផ្លូវ​ថ្នល់​កន្លែង​ មាន​ផ្លូវ​ដែក​ឆ្លង​កាត់​ ហេីយ​បាន​បុកជាមួយរថភ្លើងតែម្ដង ។
គ្រោះ​ថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ។ រថយន្តខូចខាតធ្ងន់ និង រថភ្លើងខូចខាតធុងប្រេង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!