ព្រឹតិ្តការណ៍ថ្មីៗ

កំពុងជិះម៉ូតូឌុបគ្នា ត្រូវបុរសសង្ហារម្នាក់ បើករថយន្តទាំងស្រវឹង មកបុកពីក្រោយ រុញបុកផ្ទប់គូទ​រថយន្ត​ Highlander

2 ខែ មុន 38 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយបង្កឡើងដោយរថយន្តម៉ាក​​ មួយគ្រឿង​

បើកបរដោយបុរសសង្ហារម្នាក់ សង្ស័យស្រវឹងស្រា បានជ្រុលទៅបុកពីក្រោយ ម៉ូតូ Zoomer X មួយគ្រឿង​ ជិះឌុបគ្នា៣នាក់ ហេីយរុញទៅបុកផ្ទប់ពីក្រោយ​រថយន្ត​ Highlander​ ដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យ​មនុស្សប្រុសស្រី៣នាក់​ រងរបួសបែកមុខបែកមាត់​ ចំណែករថយន្តបង្កបានបន្តដំណេីរទៅមុខបានបន្តិចទេីបឈប់ និងរងការខាតផ្នែកខាងមុខនិងចំហៀងខាងឆ្វេង​យ៉ាងដំណំ រីឯរថយន្ត Highlander រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ​ ចំណែកម៉ូតូខូចខាតស្ទេីទាំងស្រុង​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:៣៥នាទីយប់ ថ្ងៃអាទិត្យ​ ទី០៦ ខែមករា​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលេីវត្ត​និរោធរង្សី​ ប្រហែល២០ម៉ែត្រ​ ជិតបុរី​ហាយតិច​លុច្សសារី​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​​ រាជធានីភ្នំពេញ​។

ម្ចាស់រថយន្ត​ Highlander ឈ្មោះ​ លី​ វួចឡុង​ ចំណែកម្ចាស់រថយន្តបង្ក​មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកជនរងគ្រោះទាំង៣នាក់ ​មានឈ្មោះ​ ហាស់​ ស្រីភ័ណ្ឌ​ អាយុប្រហែល​២០ឆ្នាំជាង និងឈ្មោះ​ ញ៉ែម​ ស្រីស​ ភេទស្រី​ អាយុ២០​ អ្នកទាំងពីរ​មានទីលំនៅ​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​ និងជនជាតិចិនមិនស្គាល់ឈ្មោះ​ អាយុប្រហែល​៣០ឆ្នាំជាង ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង​ ម៉ាក​ Highlander ពណ៍ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​ 2R-4627 បេីកបរដោយបុរសម្នាក់​ រួមដំណេីរជាមួយក្រុមគ្រួសារ​មានក្មេងមានចាស់​ជាច្រេីននាក់ទៀត ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ពីកេីតមកលិច​ លុះមកដល់ចំណុចកើតហេតុ​ ក៏មានបុរសជនជាតិចិនម្នាក់និងនារីជនជាតិខ្មែរ២នាក់ ជិះម៉ូតូមួយគ្រឿងទៀត​ ម៉ាក Zoomer X ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1GL-7095 ឌុបគ្នា ធ្វេីដំណេីរទិសដៅស្របគ្នា​មកពីក្រោយដែរ​ ហេីយម៉ូតូក៏បានស៊ីញ៉ូឆ្វេង អែបពីក្រោយរថយន្ត Highlander ដែលកំពុងបេីក​ស៊ីញ៉ូ​ឆ្វេង​ ហេីយរថយន្ត Highlander ក៏អែបចូលមកដេីម្បីរងចាំបត់ឆ្លង នៅចន្លោះសួនច្បារសម្រាប់អ្នកឆ្លងផ្លូវនោះ តែរថយន្តនៅសល់កន្ទុយបន្តិច​ ស្រាប់តែ​មាន បុរសសង្ហារម្នាក់ ស្រវឹងស្រាឡេីង​ទោទន់ហេីយ បានបើករថយន្តមួយគ្រឿង (អត់ស្គាល់ម៉ាក) ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ ង-០៧៥៧​ ភព១ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅស្របគ្នាពីកេីតមកលិចដែរ​ ក្នុងលឿនលឿនគួរសម បែរជាទៅបុកពីក្រោយម៉ូតូ Zoomer X ដែលជិះឌុបគ្នា៣នាក់ខាងលើ​នោះ​ រុញទៅបុកផ្ទប់ពីក្រោយ​រថយន្ត​ Highlander​ នោះ បណ្ដាលឲ្យ​មនុស្សប្រុសស្រី៣នាក់​ជិះម៉ូតូជាមួយគ្នានោះ រងរបួស​គួរសមដែរ​ រលាត់ដៃរលាត់ជេីងបែកមុខបែកមាត់​ប៉ុណ្ណោះ ចំណែករថយន្តបង្កបានបន្តដំណេីរទៅមុខបានប្រហែល១០ម៉ែត្រទៀតទេីបឈប់ និងរងការខាតផ្នែកខាងមុខ និងចំហៀងខាងឆ្វេង​យ៉ាងដំណំ រីឯរថយន្ត Highlander វីញ បានរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ​ ចំណែកម៉ូតូខូចខាតខ្ទេចយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អើលដល់អ្នកឃេីញហេតុការណ៍​ រាយការណ៍​ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍នៅកន្លែងកេីតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលនិរោធ បានចុះមកដល់កន្លែងកើតហេតុ​ ដើម្បីជួយសម្រួលចរាចរណ៍​ ដើម្បីកុំអោយមានការកកស្ទះ ហេីយមានរថយន្ត​គិលានសង្គ្រោះគ្លីនិកឯកជន​មួយគ្រឿង​ បានមកដល់​ដែរ​ តែជនជាតិចិននិងនារីទាំង២នាក់ទៀត ដែលរងរបួស​បដិសេធមិនឡេីងរថយន្តទៅមន្ទីរពេទ្យទេ​ ព្រោះគ្រាន់តែរលាត់ដៃរលាត់ជេីង​ បែកមុខបែកមាត់​ប៉ុណ្ណោះ ហេីយក៏ទៅផ្ទះលាងរបួសដោយខ្លួនឯង​ ដោយហៅអោយបងប្អូនមកជួយមេីលនៅកន្លែងកេីតហេតុវិញ ។ បច្ចុប្បន្ន​សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វេីការវាស់វែង និងឃាត់ខ្លួនបុរសសង្ហារ ផឹកស្រាស្រវឹង បេីកបររថយន្តបង្កគ្រោះថ្នាក់​ ដល់អ្នកដទៃ រួមទាំងមធ្យោបាយ​យានយន្ត​ទាំង៣គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីរងចាំដោះស្រាយ​តែប្រហែលជិតកន្លះម៉ោងក្រោយមក​ សមត្ថកិច្ចផ្នែកវាស់វែង​ខណ្ឌច្បារអំពៅ​ បានរាយការណ៍ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំធ្វេីការដោះស្រាយជំនួសវិញ៕ (By​ បងម៉េង-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!