ព្រឹតិ្តការណ៍ថ្មីៗ

វិបត្តិគ្រួសារ​ ធ្វើឲ្យស្ត្រីម្នាក់មកលោតទឹកសម្លាប់ខ្លួន តែត្រូវ​គេជួយឃាត់​ទាន់​ ហើយលេចមុខ បុរសម្នាក់ ជាអតីត​អ្នក​ដោះស្រាយ​វិបត្តិ​ ដ៏មានប្រជាប្រិយ​ របស់វិទ្យុABC​ បានមកជួយលួងលោមណែនាំឲ្យត្រលប់ទៅផ្ទះវិញ

8 ខែ មុន 27 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ដោយសារ​ប្ដី​បាន​ចុះ​ចោល​គាត់​និង​កូន ហើយ​ទៅ​រស់នៅ​ជាមួយ​ស្រី​ក្មេង​ម្នាក់

​ជា​ប្រពន្ធចុង​លួចលាក់​ធ្វើ​ឲ្យ​គាត់​ពិបាកចិត្ត​គិត​អ្វី​លែង​ចេញ​ក៏​សំរេចចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី តែ​មិន​បាន​ស​ម្រ​ច ត្រូវ​បាន​បងប្អូន​ប្រជា​ព​លរដ្ឋ​ឃាត់​ទាន់​ពេលវេលា​ និងបានការជួយលួងលោមណែនាំពីលោក​ វណ្ណៈ​ (ហៅពូស្រម៉ូម) អតីត​ពិធីករដ៏ល្បី​ឈ្មោះមួយរូប ដែលគេស្គាល់ច្បាស់ថា​ ជាអ្នក​ដោះស្រាយ​វិបត្តិ​ដ៏មានប្រជាប្រិយ​ របស់ស្ថានីយវិទ្យុABC 92.7 FM​ ផងដែរ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​ពាក់កណ្តាល​ស្ពាន​ជ្រោយចង្វារ​ថ្មី ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

ស្ត្រី​ខាងលើ​ឈ្មោះ​សេង គ​ន្ធា អាយុ​៤២​ឆ្នាំ មុខរបរ​លក់​កាបូប មានកូន​ចំនួន​៤​នាក់ (​ក្នុងនោះ​ស្រី​ម្នាក់​​និង​ប្រុស​៣នាក់​) ស្នាក់​នៅ​ម្តំ​បុរី​កីឡា សង្កាត់​វាល​វង្ស ខណ្ឌ​៧​មក​រា ។ ចំណែក​ប្ដី​របស់​គាត់​ឈ្មោះ​យ៉ុ​ម​ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរប​រ​ម៉ៅ​ការ​សំណង់​។

ស្ត្រី​ខាងលើ​បាន​រៀបរាប់​ទាំ​ងា​ទឹកភ្នែក​ថា ប្តី​របស់​គាត់​បាន​ចុះ​ចោលផ្ទះ​ទៅ​យកប្រពន្ធ​ចុង​​អស់​រយៈពេល​៧​ខែ​មក​ហើយ លុះ​ពេល​ប្តី​ត្រឡប់​មក​លេង​ផ្ទះ​ម្ដង​ៗ គ្រាន់តែ​គាត់​និយាយ​អ្វី​តិចតួច​មិន​បាន តែងតែ​រករឿង​វាយដំ និង​ធ្វើបាប​គាត់​មិន​លស់​​ពេល​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​យប់​កើតហេតុ ដោយសារ​គាត់​ពិបាកចិត្ត​ពេក គិត​អ្វី​លែង​ចេញ​ក៏​បាន​សំរេចចិត្ត​ជិះ​ម៉ូតូ​កង់​បី​ចេញពីផ្ទះ​សំដៅ​ទៅ​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ដើម្បី​បញ្ចប់ជីវិត តែ​ត្រូវ​បាន​បងប្អូន​ប្រជា​ព​ល​រដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ឃើញ​ទាន់​ពេលវេលា ក៏​នាំ​គ្នា​ឃាត់​ចាប់​គាត់​មក​ដាក់​ខាងក្រោម​គល់​ស្ពាន​ជ្រោយចង្វារ​ថ្មី​ត្រើយ​ខាងកើត និងបានការជួយលួងលោមណែនាំពីលោក​ វណ្ណៈ​ (ហៅពូស្រម៉ូម) អតីត​ពិធីករដ៏ល្បី​ឈ្មោះមួយរូប ដែលគេស្គាល់ច្បាស់ថា​ ជាអ្នក​ដោះស្រាយ​វិបត្តិ​ដ៏មានប្រជាប្រិយ​ របស់ស្ថានីយវិទ្យុABC 92.7 FM​ ផងដែរ។

បច្ចុប្បន្ន​លោកវណ្ណៈ​ បានជួយលួងលោម​ស្ត្រីរូបនោះ​ កុំអោយតែទៅរក​អ្វីដែលដោះស្រាយមិនចេញទៀត​ ស្ត្រីរូបនោះ​ក៏សន្យា​ ហេីយ​ទាក់ទង​ទៅ​កូនប្រសារ និង​កូនបង្កើត​ដើម្បី​មក​ដឹក​យក​ស្ត្រី​ខាងលើ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​៕​ (ដោយ​ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ