ព្រឹតិ្តការណ៍ថ្មីៗ

Mazda (មិនចាំស្លាកលេខ) បើកបុកបុរស២នាក់ កំពុងជិះម៉ូតូឌុបគ្នា

1 សប្តាហ៍ មុន 75 តូ សុផល

រាជធានីភ្នំពេញ ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​

ស្ទើតែក្លាយជាទម្លាប់របស់អ្នកលោកអ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួលនិង​តក់ស្លុតបែបណា​? យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្ត Mazda (មិនចាំស្លាកលេខ)​មួយគ្រឿង បើកបុកពេញមួយទំហឹង ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ​ ខ្ទាតទៅលេីចិញ្ចេីមផ្លូវ ភ្លាមៗនោះរថយន្តបង្កបានបន្ថែមល្បឿន​ បេីករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០២៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន មុខប៉ុស្តិ៍២៤ម៉ោង ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ្ញា​ម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ តាន់ សុទាន់ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក​ Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1l-4462 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ​ បម្រុងបត់ឆ្វេងដៃឆ្លងទៅផ្លូវភ្នំពេញហាណូយ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Mazda (មិនចាំស្លាកលេខ) បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿនដូចហោះ​ បានទៅបុកចំពេញទំហឹង បេីងទាំងម៉ូតូទាំងជនរងគ្រោះប្រមាណជា១០ម៉ែត្រ ឡេីងលេីចិញ្ចេីមផ្លូវ បណ្តាលឲ្យបែកក្បាលស្លាប់នៅហ្នឹងកន្លែងកើតហេតុម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតបានរងបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​ សម្ភព​ រស្មី មកដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីរងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថិកច្ចធ្វេីកំណត់ហេតុរួចឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្ត ដេីម្បីរងចាំស្វែងរកក្រុមគ្រួសារ​ មកទទួលយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។

មជ្ឈដ្ឋាន​ទូទៅ​​បានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើ​របស់អ្នកបើកបរមួយចំនួន ដែល​បង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនេះ​ រហូតពេលដែលគេប្រដេញតាមឃាត់បានម្ដងៗ ធ្វើអោយគេស្ទើរតែទប់កំហឹងមិនបាន​នោះ បើសមត្ថកិច្ចទៅមិនទាន់​ពេលទេ អ្នកដែលបើកបុកគេរត់​នេះ គឺជាក់ស្ដែងមហាជនពិបាកទប់កំហឹងរបស់ពួកគាត់ណាស់ ៕​ (អត្ថបទរូបភាព​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!