ព្រឹតិ្តការណ៍ថ្មីៗ

ម្នាក់របួសធ្ងន់ ម្នាក់ទៀតស្លាប់ នៅលើរថយន្តសង្គ្រោះ ខណៈពេលកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

5 ខែ មុន 50 តូ សុផល

រាជធានីភ្នំពេញ ​៖ យ៉ាងហោចណាស់​ បុរសនារីពីរនាក់បានរងរបួសធ្ងន់ និងបុរសម្នាក់ទៀតបានស្លាប់

​នៅលេីរថយន្តសង្គ្រោះ ខណៈពេលកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ម៉ាក​ Wave ឌុបនារីម្នាក់ ស្រាប់តែមានបុរសម្នាក់បេីកម៉ូតូធំមួយគ្រឿង ម៉ាក YAMAHA XT ក្នុងល្បឿនយ៉ាងលឿន​ ទៅចំពីមុខពេញមួយទំហឹង ខ្ទាតទៅបោកក្បាល​នឹងថ្នល់ ដេកស្ដូកស្ដឹងនៅហ្នឹងកន្លែង បណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ធ្ងរដូចគ្នា​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏នេះបានកើតមានឡើងនៅវេលាម៉ោង០៩:១៥នាទីយប់ ថ្ងៃសៅរ៍​​ ទី៥ ខែមករា ឆ្នាំ២០១៩នេះ នៅលេីកំណាត់​មហាវិថីសម្ដេចតេជោ (ហៅផ្លូវ៦០ម៉ែត្រ​)​ ត្រង់ចំណុចជិតព្រំប្រទល់សង្កាត់ចាក់អង្រែលេី​ និងសង្កាត់ចាក់អង្រែក្រោម ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ថា នៅមុនពេលកើតហេតុ​ គាត់មិនបានដឹងច្បាស់ថា ភាគីទាំងសងខាងធ្វេីដំណេីរមកពីណាខ្លះនោះទេ​ ព្រោះគ្រាន់តែលឺ​សូរប្រាវ​ គាត់ក៏រត់ចេញទៅមេីលឃេីញ ម៉ូតូទាំងពីរគ្រឿង និងឃេីញមនុស្សប្រុសស្រី៣នាក់ដេកស្ដូកស្ដឹងដួលនៅហ្នឹងកន្លែងកេីតហេតុហេីយ ដោយឃេីញភាគីខាងម៉ូតូ ម៉ាក​ Honda Wave ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1FC-5378​ ជិះឌុបគ្នាពីរនាក់(បុរសម្នាក់នារីម្នាក់)​ និងម្ខាងទៀតម្ចាស់ម៉ូតូជាបុរសម្នាក់ ធ្វេីការសន្តិសុខក្រុមហ៊ុន​ឯកជន​ ជិះម៉ូតូធំម៉ាក YAMAHA XT ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1GV-6048 ។

ដោយភាគីទាំងសងខាង​បានផ្លោងបោកទៅនឹងថ្នល់ រងរបួសបែកក្បាលហូរឈាមទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​ឈប់ឡានឈប់ម៉ូតូ​រួចចុះមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះមកដឹកយកអ្នករបួសទៅសង្គ្រោះផងដែរ។ បន្តិចក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានមកដឹកជនរងគ្រោះទាំង៣នាក់ យកទៅសង្គ្រោះ​ ខណៈដែលបុរសដែលជាម្ចាស់ម៉ូតូ Wave មានស្ថានភាពរបួសធ្ងន់ធ្ងរពេក​ ទេីបបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត តែអកុសលគាត់ក៏បាន​ដាច់ខ្យល់ស្លាប់ មុនទៅដល់មន្ទីរ​ពេទ្យ​ លុះពេលទៅដល់ក្រុមគ្រូពេទ្យ​សង្គ្រោះបន្ទាន់ក៏បានពិនិត្យមេីលដែរ​ តែជនរងគ្រោះបានស្លាបផហេីយ​ ទេីបប្រគល់ឲ្យរថយន្ត​សង្គ្រោះ​គ្លីនិកហុងហាក់ដឹកយកមកកន្លែងកេីតហេតុវិញ​ ដេីម្បីរងចាំសមត្ថកិច្ច​ ធ្វេីការស្រាវជ្រាប​ រក​អត្តសញ្ញាណ​ជនរងគ្រោះ​ ដេីម្បីទាក់ទងរកសាច់ញាតិ​ យកទៅធ្វេីបុណ្យ​។

សមត្ថកិច្ចបានឲ្យ​ដឹងថា ជនរងគ្រោះ​(សព)​មានឈ្មោះ​ ជ​ វុទ្ធី​ ភេទប្រុស​ អាយុ៣០ឆ្នាំជាង ក្រុម៣​ ភូមិចម្រេីនផល​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ ក្រុងភ្នំពេញ​ ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេី និងសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានទាក់ទងទៅកាន់សាច់ញាតិរបស់ជនរងគ្រោះម្ចាស់ម៉ូតូ Wave ឲ្យមកដល់កន្លែងកើតហេតុ​ រួចសមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពជនរងគ្រោះ​ ទៅអោយសាច់ញាតិជនរងគ្រោះ​ ទទួលយកទៅធ្វេីបុណ្យនៅខេត្តតាកែវ ។ ចំណែកឯម៉ូតូត្រូវសមត្ដកិច្ចធ្វើការវាស់វែង​ និងយកម៉ូតូយកទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំធ្វើការដោះស្រាយ ពេលក្រោយទៀត៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!