ព្រឹតិ្តការណ៍ថ្មីៗ

ទុស្សេខ្សែភ្លើង​ឆេះហាងជួសជុលទូរស័ព្ទយីហោ​ FIXST

5 ខែ មុន 11 តូ សុផល

រាជធានីភ្នំពេញ ៖ ស្ងាត់ៗ​ អគ្គិភ័យ​មួយបានឆាបឆេះឡេីងដោយសារទុស្សេចរន្តអគ្គីសនី

ឆេះរាលដាលហាងជួសជុលទូរស័ព្ទដៃ ផ្អេីលសមត្ថកិច្ច​និងរថយន្តពន្លត់អគ្គិភ័យ​ ចេញអន្តរាគមន៍​ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃសៅរ៏ ទី០៥ ខែមករា ឆ្នាំ២០១៩ ផ្ទះ​លេខ49C ហាងជួសជុលទូរស័ព្ទយីហោ​ FIXST នៅជិតស្នាក់ការប៉ុស្ដិ៍នគរបាលទន្លេបាសាក់ នៅលេីសំណាត់ផ្លូវ​ព្រះ​សុធារស​ ក្រុមទី១២ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យ​ដឹងថា​ ម្ចាស់ហាងឈ្មោះ ជឹង ឡេងជឺ ភេទប្រុស​ អាយុ២៨ឆ្នាំ មុខរបរ ជាង​ជួសជុល​ទូរស័ព្ទ​ដៃ ។

ប្រភពពីអ្នកនៅក្នុងហាងនោះបានឱ្យដឹងថា គាត់បានឃើញមានផ្សែងហុយ ចេញពី បន្ទប់ដាក់សម្ភារៈ​ និងគ្រឿងបន្លាស់ទូរស័ព្ទគ្រប់ប្រភេទ រួចបង្កជាអណ្ដាតភ្លើង ឆេះយ៉ាង សន្ធោ សន្ធៅតែម្តង ទើបពួកគាត់នាំគ្នារត់ចេញ និងរាយការណ៍ទៅកម្លាំង សមត្ថកិច្ច​ប៉ុស្តិ៍ ទន្លេបាសាក់ យកបំពង់ពន្លត់អគ្គីភ័យបាញ់អស់ជាច្រើនបំពុង តែមិនរលត់ ទើប ហៅរថយន្ដពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ ។

សមត្ថកិច្ចឱ្យដឹងថា ភ្លាមៗរថយន្តជាច្រើនគ្រឿងមកដល់ រួចអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹក អស់ចំនួន២ឡានប៉ុណ្ណោះ អំណាចអគ្គីភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃដដែល ។

ក្នុងករណីនេះ ពុំបណ្តាលឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះទេ គឺខូចខាតឆេះ​បន្ទប់០១ (សង់ពីថ្ម ប្រក់ស័ង្កសី ទំហំ 4mx16m) និងសម្ភារៈ​ ជួសជុល​ទូរស័ព្ទ​ដៃ ​មួយចំនួន ៕​ អត្ថបទរូបភាព​ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!