ព្រឹតិ្តការណ៍ថ្មីៗ

មានបញ្ហាក្នុងគ្រួសារ ផឹកស្រាស្រវឹង តោងឡើងបង្គោលភ្លើង ផ្ទុះឆក់ធ្លាក់រងរបួសធ្ងន់

9 ខែ មុន 11 តូ សុផល

ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ ខណៈដែលកំពុងមានវិប្បត្តិក្នុងក្រុមគ្រួសារ ទៅផឹកស្រាដើម្បីកាត់សាញ រហូតដល់ស្រវឹង តាំងបញ្ចេញចរឹក ចិត្តសឿង តោងឡើងបង្គោលភ្លើង ដែលមានរៀបចាប់បំពាក់ដោយត្រង់ហ្វូភ្លើង បណ្តាលឲ្យឆក់ផ្ទុះធ្លាក់រងរបួសធ្ងន់ បោកក្បាលសន្លប់ឈឹង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង មុខផ្ទះជួល ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ហួត ថេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ សន្តិសុខផែស្ងួត ញ៉ុយញ៉ុង ស្នាក់ភូមិកើតហេតុខាងលើ មានស្រុកកំណើត ភូមិស្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់ ។

បើតាមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះបានវិប្បត្តិក្នុងក្រុមគ្រួសារ ហើយមុនកើតហេតុ ជនរងគ្រោះ ផឹកស្រាដើម្បីកាត់សាញ ស្រវឹង បែជាទៅប្រតោងឡើងបង្គោលភ្លើង ដែលមានបំពាក់ទៅដោយ ត្រង់ហ្វូ ប៉ះឆក់ ផ្ទុះធ្លាក់ មកដីបោកក្បាលពីក្រោយ សន្លប់ស្តូក ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិ ក្រុមគ្រួសារដឹកតាមម៉ូតូកង់បី ទៅគ្លីនិកផ្សារព្រៃទា តែគេមិនហ៊ានទទួលដោយសារអាការៈធ្ងន់ធ្ងរ ទើបដឹកយកទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ហើយមន្ទីរពេទ្យពិនិត្យរួច ជួយសម្រួល នឹងដឹកចាត់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើមកបីសង្រ្គោះអាយុជីវិត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ