ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ ចងកនឹងក្រមាសម្លាប់ខ្លួនឯងលើដើមឈើ នៅបរិវេណដីឡូត៍មួយកន្លែង​ ក្នុងខណ្ឌឬស្សីកែវ!

7 ខែ មុន 28 តូ សុផល

រាជធានីភ្នំពេញ​ ៖ ប្រទះឃេីញសពបុរសម្នាក់ចងកនឹងក្រមាសម្លាប់ខ្លួនឯងលើដើមឈើ ត្រង់ចំណុចដីឡូត៍មួយកន្លែង​បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍​ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យមេីលភ្លាមៗផងដែរ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង​នៅវេលាម៉ោង០៦:១០នាទីព្រឹក​ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ ត្រង់ចំណុចដីឡូត៍ ផ្លូវលំក្រុម៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះឈ្មោះ ឆេង ហេន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ២៨៧៦H ផ្លូវលំ ក្រុម៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ឆ្លងតាមការត្រួតពិនិត្យរបស់ជំនាញ គ្រូពេទ្យ តុលាការ និងការរិយាល័យបច្ចេកទេសវិទ្យាសាស្ត្រពិនិត្យសាកសព បានបញ្ជាក់ថា ឈ្មោះ ឆេង ហេន បានស្លាប់ដោយសារធ្វើអត្តឃាតដោយចងកនឹងក្រមានៅលើដើមឈើសម្លាប់ខ្លួនឯង៕​ (ម៉េង-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!