ព្រឹតិ្តការណ៍ថ្មីៗ

ចំណាត់ការមេៗ ធ្លាក់ដល់កំរិតសេរ៉ូ គាស់មិនឡើង ! ជម្លោះដណ្ដើមដឹកសព​ ដូចសត្វត្មាតកើតឡើងដដែល

1 សប្តាហ៍ មុន 135 តូ សុផល

រាជធានីភ្នំពេញ​ ៖ ជម្លោះ ដណ្តើមគ្នាដឹកសពជនរងគ្រោះ ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ក្នុងរាជធានីភ្នំពេញ កើតមានឡើងសឹងរាល់ថ្ងៃ រាល់យប់ ជាក់ស្ដែងបុរសជនជាតិចិនម្នាក់ បានរយះមុខស្ទេីមួយចំហៀង ស្លាប់នៅហ្នឹងកន្លែងយ៉ាងអណោច​អាធម៍ បន្ទាប់ពីបានជិះម៉ូតូ YAMAHA មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត (មិនចាំម៉ាក​) ពីក្រោយពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជិត២ទាបភ្លឺ​ ឈានចូលថ្ងៃសៅរ៏ ទី៥ ខែមករា ឆ្នាំ២០១៩ ខាងលិច​គ្លីនិកបញ្ញាស័ក្ត ប្រហែល៣០០ម៉ែត្រ ស្ថិតនៅលេីកំណាត់ផ្លូវ៣៧១ ភូមិក្បាល់ទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)មានបណ្ណសំគាល់ខ្លួន១សន្លឹក ដាក់ឈ្មោះ SEET HORNG HCENG លេខ100185011 របស់ NAGA WORLD ដោយមិនបានបញ្ជាក់ពីកន្លែងស្នាក់នៅនោះទេ​ និងទ្រព្យសម្បត្តិ​មានតម្លៃដែលនៅជាប់និងខ្លួនជនរងគ្រោះ មានដូចជា​ ទូរស័ព្ទចំនួន ១គ្រឿង (ម៉ាក VIVO​) ចិញ្ជៀនចំនួន​ ២វង់ ពាក់ជាប់ដៃទាំងសងខាង​ និងលុយដុល្លារចំនួន១៨២ដុលា្លរ រួមទាំងសម្ភារៈផ្សេងៗក្នុងថង់តូចទៀត។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ​ TNN បានដឹងថា​ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង​ម៉ាក​ YAMAHA ស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GS-2977 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្ត កុងតឺន័រមួយគ្រឿងមិនចាំស្លាលេខបើកនៅខាងមុខស្រប ទិសដៅគ្នាពីរក្រោយពេញទំហឹងបណ្តាលឲ្យមុខរបស់គាត់បុក និងដែកកាងរថយន្ត រយៈចាប់ពីចង្ការហូតដល់គុម្ពត្រចៀក ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអណោចអធម៌។ ចំណែកឯម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងមុខខ្ទេចមើលមិនយល់ ចំណែករថយន្ត មិនបានឈប់នៅកន្លែងកើតហេតុនោះទេ បែរជាបន្ថែមល្បឿន​បន្តដំណើរទៅមុខទៀតបាត់ស្រមោល។

សាក្សីនៅកន្លែងកេីតហេតុផ្ទាល់បាមអះអាងថា ភ្លាមៗនោះគេឃេីញរថយន្តគិលានសង្គ្រោះមន្ទីរសម្រាកព្យាបាល ហុងហាក់​ មួយគ្រឿង​ បានមកដល់កន្លែងកេីតហេតុមុនគេ​ តែដោយសារតែឃេីញ​ជនរងគ្រោះបានស្លាប់ហេីយ​ ទេីបរថយន្ត​ហុងហាក់​ត្រលប់ទៅវិញ ដោយអ្នកបេីករថយន្តហុងហាក់បានប្រាប់ថា​ បេីសិនជាជនរងគ្រោះស្លាប់នៅលេីរថយន្តរបស់គាត់​ ទេីបគាត់ដឹក​សពនោះតាមសមត្ថកិច្ចនៅកន្លែងកេីតហេតុប្រាប់ឲ្យដឹកយក​តម្កល់​ទុក​តែប៉ុណ្ណោះ​។​ បន្តិចក្រោយមកឃេីញមានរថយន្តសង្គ្រោះមួយគ្រឿងទៀត​របស់មន្ទីរសម្រាកព្យាបាល​ និងសម្ភព​ រស្មី មកដល់​តាមក្រោយ រួចយកសម្រាប់រៀបចំដឹកសព​មកដាក់ក្បែរសពសិន​ ដេីម្បីរងចាំសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកេីតហេតុ​ រួចអោយដឹកយកទៅតម្កល់នៅកន្លែងណាប៉ុណ្ណោះ លុះសមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មកដល់​កន្លែងកើតហេតុ​ មិនឲ្យ​រថយន្ត​សម្ភព​ រស្មី​ ដែលមកដល់មុននោះដឹកសពទេ បែរជាឲ្យរថយន្តផ្សេងដឹកវិញ​ ដោយរថយន្តនោះឃេីញមានចាប់​សារ៉ែនមួយគ្រឿង បិតសញ្ញា​លេខ+ និងមិនឃេីញមាន​ដាក់ឈ្មោះ​អ្វី ឬ​ជារបស់គ្លីនិកណានោះទេ​ ទេីបបង្កឲ្យកេីតមានជម្លោះពាក្យសម្ដីកេីតឡេីងតែម្ដង​រវាង​រថយន្តសម្ភពរស្មី​ដែលមកមុន​និងរថយន្ត​ក្រុមអ្នកកាងដឹកសព ដែលមកក្រោយតែដណ្តើមដឹកសពជនរងគ្រោះទៅវិញ​ ។

ទង្វេីដ៏អាក្រក់នេះធ្វេីឲ្យមហាជននៅកន្លែងកេីតហេតុលាន់មាត់ថា យុត្តិធម៌​ពិតពិបាករកបន្តិចហេីយ​ ព្រោះសមត្ថកិច្ចជាអ្នកចេះដឹងរឿងបែងចែកនិងរយុត្តិធម៍ជូនអ្នកណាម្នាក់​ តែនេះឃេីញខុសទំនង​ពេកហេីយ​ សមត្ដកិច្ចបានបញ្ជាក់ប្រាប់ភាគីរថយន្តដឹកសពទាំងពីរនោះថា អ្នកណាមកមុនមកក្រោយមិនសំខាន់ទេ​ សំខាន់ខ្ញុំសមត្ថកិច្ចផ្នែកវាស់វែងនៅទីនេះ​ ខ្ញុំជាអ្នកឲ្យដឹក​ ទេីបជម្លោះនោះ​ស្ងាត់ទៅវិញ​ ប្រកបដោយ​ការរិះគន់​ពីសំណាក់មហាជនពេញកន្លែងកេីតហេតុ​ “សូម្បីតែដឹកសពបេីអត់ខ្សែ​ក៏​មិនអាចដឹកបានដែរ”។

គួររម្លឹកដែរថា​ បងធំកាងឡានដឹកសពជនរងគ្រោះ ដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗ ក្នុងទីក្រុងភ្នំពេញ រាល់ថ្ងៃ រាល់យប់នេះ ត្រូវបានគេស្គាល់គ្រប់គ្នា ជាបុរសម្នាក់ ឈ្មោះ ងួន ប្រាក់ធី ហៅឌី ប្រើប្រាស់វិទ្យុទាក់ទង ID ហស្សនាម « ក្តាមពេជ្រ » ដែលមានមុខរបរគួកជេរ គ្រប់សព្វ ទាហានមិនចំទាហាន ប៉ូលីស មិនចំប៉ូលីស មានមុខវត្តមានដើរកាងសឹងគ្រប់រឿង ហើយកន្លងមក ឃើញតែសមត្ថកិច្ច អាវុធហត្ថ ក្រសួងសុខាភិបាល ចាប់ឃាត់ខ្លួន យកទៅធ្វើកិច្ចសន្យា អប់រំច្រើនលើកច្រើនសារ នៅតែមិនរាងចាល ដោយលេីកនេះ​ក្រុមរបស់​ងួន ប្រាក់ធី ហៅឌីដដែល​ នៅតែមកដណ្ដេីមដឹកសព​ពីគេដដែល​ ទោះជាមានកិច្ចសន្យារវាង​គ្នា​ក៏ដោយ​ ក៏ក្រុមលោកឌីនេះ​ មិនខ្ចីខ្វល់​ នៅតែបំពានដដែល។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានដឹកយកម៉ូតូរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានមានជ័យ ដេីម្បីរងចាំស្វែងរកសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។ ចំណែកសពរងគ្រោះត្រូវបានរថយន្តដឹកសពពុំមានឈ្មោះនោះ​ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសមត្ថកិច្ចស្វែងរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី របស់ជនជាតិចិន៕​

មតិលើកឡើងបែបចាក់ដោតថា ចុះ ឯកឧត្តម ម៉ម ប៊ុនហេង និង សមត្ថកិច្ចពាក់ព័ន្ធទៅណាអស់ហើយ ម្តេចបណ្តោយអោយភាពអាណាធិតេយ្យនៃការដណ្តើមដឹកសពបន្តកើតមាន ដូចសត្វត្មាតបែបនេះ?

ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!