ព្រឹតិ្តការណ៍ថ្មីៗ

សូមបងប្អូនអាជីវកទាំងអស់ កុំ​មាន​​​​​​ការ​ព្រួយ​​​​​បារម្ភ គ្មានការរុះរើផ្សារដើមគទេ តែគម្រោងបង្កើតផ្សារ លើដីបឹង​តា​​​​​​​​​​​​​​​​​​​​​​​​មោក ជាង២០ហិកតា នៅតែបន្តធ្វើដដែល!

1 ឆ្នាំ មុន 29 តូ សុផល

រាជធានីភ្នំពេញ​ ៖ បន្ទាប់ពី​រាជរដ្ឋាភិបា​​ល ចេញ ស​.​ជ​.​ណ បង្កើត​ផ្សារ​ល​​​​​​​​​​​​​ក់​បន្លែ ផ្លែឈើ ​​​​​​​​​​​​​​បោះ​ដុំ លើ​ផ្ទៃដី​២​​​​​​​​០​ហិច​តា​​​​​​​​​​ បឹង​តា​​​​​​​​​​​​​​​​​​​​​​​​មោក ធ្វើ​ឲ្យ​អាជីវករ ផ្សារ​ដើម​គ​​​​​​​​​​ ដែល​​​​​​​​​​​​​​​​​​​​​​​ជា​ទីផ្សារ​ល​​​​​​​​​​​ក់​បន្លែ​ផ្លែឈើ​​​​​​​​​​​​​​​ ដ៏​ក្ដៅ​គ​​​​​​​​​​​​​​​​​​​​​គុក ព្រួយ​​​​​​​​​​​​​បារម្ភ ជាមួយ​ដំ​​​​​​​​​ណឹង​លេ​​​​​​​​​​​ចឮ ពី​មា​​​​​​​​​​​​​​​​​​​ត់​មួយ​ទៅ​មាត់​មួយ ថា​ការប​​​​​​​​​​​​ង្កើត​ផ្សា​របោះ​​​​​​​​​​​​ដុំ​បន្លែ​ផ្លែឈើ​ថ្មី​​​​​​​​​​​​​​​​​​​​​​នេះ នឹង​ត្រូវ​ធ្វើ​ការ​​​​​​​​​​​​​​​រុះរើ​ផ្សារ​ដើម​គ យក​ទៅ​​វិនិយោគ​លើ​វិ​​​​​ស័យ​ផ្សេងៗ។​

ជុំវិញ​ការ​​លេចឮ​ពី​ព័ត៌មា​​​​​​​​ន​នេះ​ត្រូវបាន ​​​​​​​​​​​​​​លោក នួន ​​​​​​​​​​​​​​​​​​​​ផា​រ័ត្ន អភិបាលរង រាជ​​​​​​​​​​​​​​ធានី​ភ្នំពេញ ប​​​​​​​​​​​ដិសេធថា មិ​​​​​​​​​​ន​មាន​​​​​​​​​​​​​​​​​​​​ការវិនិយោ​​​​​​​​​គ​ផ្សារ​ដើម​​​​​​​​​​​​​​​​​​​​​​​​គ ​ឡើយ “សូម​ឲ្យ​បងប្អូន​អាជីវ​ករ កុំ​មាន​​​​​​ការ​ព្រួយ​​​​​បារម្ភ” ។ 

ថ្លែង​ក្នុង​សន្និសីទ​សារ​​​​​​​ព័ត៌មាន កាលពី​ព្រឹក​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៩នេះ​​​​​​​​​ នៅ​សាលា​រា​​​​​​​​​​​​​​​​ជធានី​ភ្នំពេញ លោ​​​​​​​​​​​​​​​​​​​​​​​ក នួន ផា​រ័ត្ន បាន​បញ្ជាក់​ថា “​ពាក់ព័ន្ធ​នឹង​ចំ​​​​​​​​​​​​​​​​​​​​​​​​​​​​​ណុច​នេះ រដ្ឋបាល​រា​​​​​​​​​​​​​​​ជធានី​ភ្នំពេញ សូម​​​​​​​​​​​​​​​​ជម្រាប​ជូន ដល់​ប​​​​​​​​​​​​​​​​​ងប្អូន​ប្រជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋ​ទូទៅ ក៏ដូចជា​បងប្អូន​អាជីវករ នៅ​ផ្សារ​ដើម​​គរ ឲ្យ​បាន​ជ្រា​​​​​​​​​​​​ប​ថា រដ្ឋបាល​រា​​​​​​​​​​​ជធានី​​​​​​​​​​​​​នៅ​ភ្នំពេញ មិនបា​​​​​​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការ​វិនិយោគ ឬក៏​ធ្វើ​ការ​រុះ​​​​​​​​​រើ​ផ្សារ​ដើម​​​​​​​​​​គរ​​​​​​​​​​​​​​​​​​​​នោះ​ទេ​”។​

លោក​អភិបាលរង ​​​​​​​​​​​​បាន​បន្ត​ថា “​អ្វីដែល​យើ​​​​​​​​​​ង​កំពុ​​​​​​​​​​​​​​​​​​ង​ធ្វើ ឬអ្វី​ដែល​រដ្ឋបាល​រា​​​​​​​​​​​​​​​ជធានី​ភ្នំពេញ កំពុ​​​​​​​​​​​​​ងធ្វើកា​​​​​​​​​​​​​​​​​​​​​​រ​ស្នើសុំ ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​នោះ គឺ​ទាក់ទ​​​​​​​​​​ង​ទៅនឹង​ការ​​​​​​​​​​​​​​​​​​សាងសង់ នូវ​ផ្សារ​មួយ​​​​​​​​​​​​​​​​​ នៅ​បឹង​តា​​​​​​​​​​​មោក​នេះ​​​​​​​​​​​​​​​​​​​​​​​​ គឺជា​ផ្សារ​លក់​បោះ​ដុំ បន្លែ​ផ្លែឈើ និង​ជា​ចំណ​​​​​​​​តរថ​​​​​​​​​​​​​យន្ត។ មូលហេតុ​​​​​​​​​ដែល​យើ​​​​​​​​​​​​​​ង​ត្រូវ​រៀបចំ ដោ​​​​​​​​យសារ​យើ​​​​​​​​​​​​​ង​ត្រូវមា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន​តម្រូវការ​ចាំបាច់​មួយចំនួន​នៅ​​​​​​​​​​​​​ក្នុង​ក្របខណ្ឌ​រាជ​​​​​​​​​​​​​​​​​ធានី​ភ្នំពេញ យើ​​​​​​​​​​​​​​​​​​​​​​​​​​​ង​ត្រូវមាន​ទីតាំង​មួ​​​​​​​​​​​​​​​យ សមស្រប​​​​​​​​​​​​​ សម្រាប់​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​បោះ​ដុំ បន្លែ និង​ផ្លែឈើ​គ្រប់​ប្រភេទ សម្រាប់​​​​​​​​​​​​​​​ផ្គត់ផ្គង់ ប្រជា​​​​​​​​​​​​​ពលរដ្ឋ នៅក្នុង​រាជ​​​​​​​​​​​​​​​​​ធានី​ភ្នំពេញ ក៏ដូចជា​រៀបចំ​ធ្វើជា​ចំ​ណត់​សមស្រប​”។

លោក នួន​​​​​​​​​​​​ ផា​រ័ត្ន បាន​ឲ្យ​ដឹង​ទៀតថា​​​​​​​​​ “​កន្លងមកនេះ​​​​​​​​​ ដោយសារតែ​យើ​​​​​​​​​ង​មិនទាន់មា​​​​​​​​​​​​​​ន​ទីតាំង​ធ្វើ​អាជី​​​​​​​​​​​វកម្ម​បោះ​​​​​​​​​​​​​​​​​​​​​ដុំ បន្លែ និង​ផ្លែឈើ​នេះ​​​​​​​​​​​​ គឺ​បងប្អូន​ប្រ​​​​​​​​​​​​ជាពលរដ្ឋ​មួយ​​​​​​​​​​​​​​​​​​​​​ចំនួន បានធ្វើ​ការ​ល​​​​​​​​​​​​​​​​​​​​​​​​​​​ក់​បោះ​ដុំ បន្លែ​ផ្លែឈើ​នេះ​​​​​​​​​ ទៅតាម​​​​​​​​​​​​​​​​​​​​​​​​​​​​​ដងផ្លូវ និង​ប្រើប្រាស់​ទ្រូងផ្លូវ និង​​​​​​​​​​ចិញ្ចើម​ផ្លូវ​សា​​​​​​​​​​ធារណៈ ដែ​​​​​​​​​​​​​​​​ល​បង្ក​ឲ្យ​មានការ​កក​​​​​​​​​​​​​​​​​​​​​​ស្ទះ​ចរាច​​​​​​​​​​​​​រណ៍​ ក៏ដូចជា​​​​​​​​​​​​​បញ្ហា​​​​​​​​​​​​​​​​​​​​​​​បរិស្ថាន អនាម័យ និង​ប​​​​​​​​​​​​ញ្ហា​ផ្សេង​​​​​​​​​​ៗ​ទៀ​​​​​​ត ផងដែរ​”។​

លោក នួន ផា​រ័ត្ន បាន​បញ្ជាក់​បន្តថា ​​​​​​​​​​ការរៀបចំ​បង្កើត​​​​​​​​​​​​​​​​​​​​​​​ផ្សារ​លក់​បន្លែ ផ្លែឈើ​​​​​​​​​​​​​​​ បោះ​ដុំ នៅលើ​ផ្ទៃដី​២០​​​​​​​​​​​​​​​​​​​​​​ហិក​តា នៅ​បឹង​តា​មោក​នេះ ដើម្បី​ឲ្យ​អាជីវក​​​​​​​​​​​​ដែល មិនមា​​​​​​​​​ន​ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាំង​ត្រឹមត្រូវ ប្រកប​អា​​​​​​​​​​​​​​​ជីវកម្ម​រប​​​​​​​​​​​​​​ស់ខ្លួន ឲ្យ​មា​​​​​​​​​​​​​​​​​​​​​​ន​របៀបរៀបរយ ដោយឡែកសម្រាប់​អា​​​​​​​​​​​​​ជីវករ លក់ដូរ នៅក្នុង​ផ្សារ អាចធ្វើ​ការ​បន្ត​អា​ជីវកម្ម​របស់​​​​​​​​​ខ្លួន​ជា​ធ​​​​​​​​​​​​​ម្មតា ដោយ​កុំ​​​​​​​​​​​​​​​​​​​​​មានការ​ព្រួយបារម្ភ ចំពោះ​​​​​​​​​​មតិ​លើ​​​​​​​​​​​​​​​កឡើង​ណាមួយ ​​​​​​​​​​​ដែល​ផ្ទុយ​​​​​​​​​​​​​​​​​​​​​​ពី​គម្រោង​អភិវឌ្ឍន៍​ រប​​​​​​​​​ស់​រដ្ឋបាល​រាជ​​​​​​​​​​​ធា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នី​ភ្នំពេញ។​

លោក​បាន​សង្កត់​ធ្ងន់​ថា “​ការបង្កើត​​ផ្សារ​ថ្មី​នេះ ចង់​​​​​​​​​​​​​​​​បង្កើត​ឲ្យ​មាន​​​​​​​​​​ទីតាំង​​​​​​​​​​​​​​​​​​​​​​​​​ ដែល​ប្រមូលផ្ដុំ នៅ​ប​​​​​​​​​​​ន្លែ​ផ្លែ​ឈើ​​​​​​​​​​​​​​​​​​​​​​​​​នេះ ដើម្បី​យើង​អា​​​​​​​​​​​​​​ចធ្វើ​ការរៀបចំ​នៅ​​​​​​​​​​តាម​ដ​​​​​​​​​​​​​​ង​ផ្លូវ និង​ទ្រូងផ្លូវ​របស់​​​​​​​​​​យើង​​​​​​​​​​​​​​នេះ ឲ្យ​មាន​​​​​​​​​​​​​​​​​​​​​​​​​សណ្ដាប់​ធ្នាប់​រៀបរ​​​​​​​​​​​​​​​​​​​​យ​ល្អ ​​​​​​​​​​​​​​​​​​​​​​​ដើម្បី​សម្រួល​ចរាចរណ៍ ​​​​​​​​​​​​​ក៏ដូចជា​ដើម្បី​ធានា​បាន​នូ​វ​បរិស្ថា​​​​​​​​ន​ស្អាត​ផង​​​​​ដែរ​”។ 

គួររម្លឹកដែរថា​ កាលពីព្រឹកថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណៈ អភិបាល​រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ជាច្រេីនទៀត​ ក៏បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ចុះជួបជាមួយបងប្អូនអាជីវករផ្សារដើមគរ ក្នុងបរិយាកាសសប្បាយរីករាយ​ និងស្និតស្នាល​បំផុត ក្រោមប្លម់សន្តិភាព នឹងបានផ្សព្វផ្សាយការបញ្ចុះថ្លៃអគ្គិសនី នឹងទឹក ដើម្បី​ឆ្លើយតប​ និង​គោរព​តាម​អនុសាសន៍ និងជាគោលការណ៍​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ផ្ដល់​ជូនផងដែរ៕ (ម៉េង-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ