ព្រឹតិ្តការណ៍ថ្មីៗ

តុលាការ​ ចោទប្រកាន់​ ​អគ្គ​នាយិកា​ មជ្ឈមណ្ឌល​កែ​សម្ផស្ស​ ឌែ​ម៉ូ​គ្លីនិក​ និង​គ្រូពេទ្យ​ម្នាក់​ ពី​បទ​គំរាម​ហែកកេរ្តិ៍​

5 ខែ មុន 89 តូ សុផល

​ភ្នំពេញ​ ៖​ មន្ត្រី​តុលាការ​បញ្ជាក់​ថា​ លោកស្រី​ ហូ​វ​ ដា​ណេ​ អគ្គ​នាយិកា​ មជ្ឈមណ្ឌល​កែ​សម្ផស្ស​ ឌែ​ម៉ូ​គ្លីនិក​ និង​ឈ្មោះ​ ពៅ​ ស៊ី​ណាត​ ជា​គ្រូពេទ្យ​ផ្នែក​ដេរ​ វះកាត់​គ្រឿង​ក្រោម​ ប្រចាំ​គ្លីនិក​ឌែ​រ​ម៉ូ​ ត្រូវ​បាន​លោក​ សឿ​ន​ មុនី​រ័​ត្ន​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ គំរាម​ហែកកេរ្តិ៍​ បទ​កំហែង​យក​និង​បទ​ប៉ះពាល់​សិទ្ធិ​ ខាង​រូបភាព​នៃ​បុគ្គល​ រួច​បញ្ជូន​សំណុំរឿង​នេះ​ ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​សូម​រំលឹក​ថា​ស្ត្រី​ អ្នកស្រី​អគ្គ​នាយិកា​ មជ្ឈមណ្ឌល​កែ​សម្ផស្ស​ ឌែ​ម៉ូ​គ្លីនិក​ និង​ស្ត្រី​ម្នាក់​ទៀត​ ជា​គ្រូពេទ្យ​ផ្នែក​ដេរ​វះកាត់​ គ្រឿង​ក្រោម​ប្រចាំ​គ្លីនិក​ បាន​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ដើម្បី​សាកសួរ​ករណី​ថត​វី​ដេ​អូ​ អតិថិជន​ ដែល​ទៅ​ទទួល​សេវាកម្ម​ កែ​សម្ផស្ស​ដើម្បី​គំរាម​ទារប្រាក់​ ។​

​ប្រភព​ព័ត៌មាន​ ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ អ្នកស្រី​អគ្គ​នាយិកា​ ត្រូវ​បាន​ឃាត់ខ្លួន​ នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ទីបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ បន្ទាប់​ពី​សមត្ថកិច្ច​ ពិនិត្យ​ឃើញ​ថា​ សកម្មភាព​ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ មាន​ចេតនា​ទុច្ចរិត​ ក្នុង​ការ​ប្រើប្រាស់​រូបភាព​ វី​ដេ​អូ​ ស្ដី​ពី​សកម្មភាព​ក្រុម​គ្រូពេទ្យ​វះកាត់​ ដេរ​ប្រដាប់​ភេទ​ អតិថិជន​ដើម្បី​ទុក​បង្ខំ​ទារប្រាក់​ ពី​ជន​រង​គ្រោះជា​ថ្នូរ​ និង​ការ​មិន​បង្ហោះ​រូបភាព​ លើ​បណ្ដាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាន​ប្តឹង​ស្ត្រី​សង្ស័យ​ ដោយ​ចោទប្រកាន់​ថា​ បាន​បើកហាង​កែ​សម្ផស្ស​ដោយ​ផ្តល់​សេវាកម្ម​កែ​សម្ផស្ស​ ចាក់​ថ្នាំ​ឲ្យ​ស​ និង​ដេរ​ប្រដាប់​ ភេទស្ត្រីៗ​ (​ធ្លាប់​រួម​ភេទ​រួច​)​ ឲ្យ​រួម​តូច​ដូច​នៅ​ក្រមុំ​ (​ ហ្ស៊ី​ន​ )​ វិញ​ ដោយ​យក​តម្លៃ​៧០០​ដុល្លារ​ ក្នុង​ម្នាក់​។​ លុះ​បាន​ផ្តល់​សេវា​រួចរាល់​ ស្រាប់តែ​មាន​វិ​ក័យ​ប​ត្រ​២​ គឺ​មួយ​តម្លៃ​៧០០​ដុល្លារ​ និង​មួយទៀត​តម្លៃ​ ២៨០០០​ដុល្លារ​ ដោយ​អះអាង​ថា​ តម្លៃ​២៨០០០​ដុល្លារ​ ជា​សេវា​ចាក់​ថ្នាំ​ផ្សេងៗ​ ។​

​ពេល​នោះ​ជន​រង​គ្រោះ​បាន​តវ៉ា​លើ​សេវា​ផ្សេងៗ​ ដោយ​សុំ​បង់លុយ​ត្រឹម​២០០០​ដុល្លារ​ ប៉ុន្តែ​ស្ត្រី​សង្ស័យ​ មិន​យល់ព្រម​ ហើយ​បាន​ទាមទារ​ ៨០០០​ដុល្លារ​ បើ​មិន​បាន​ ៨០០០​ដុល្លារ​ទេ​ គេ​នឹង​បង្ហោះ​វី​ដេ​អូ​ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ឲ្យ​ខ្មាស់​គេ​ អំពី​រូបភាព​ជន​រង​គ្រោះ​កំពុង​ទទួល​សេវា​ដេរ​ ឬ​កែ​ប្រដាប់​ភេទ​។​ ក្រោយ​ទទួល​ការ​គំរាម​បែប​នេះ​ ទើប​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ទៅ​ការិយាល័យ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ឲ្យ​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​តែ​ម្តង​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!