ព្រឹតិ្តការណ៍ថ្មីៗ

អាតូចសាក កម្លាំងជាមួយអាធំ លទ្ធផល….!

1 សប្តាហ៍ មុន 21 តូ សុផល

ភ្នំពេញ ៖  ខ្វះការយោគយល់គ្នា ធ្វើឲ្យអ្នកបើកបររថយន្ត ២ គ្រឿងទៅបុកកៀបគ្នាពេញទំហឹង កាលពីវេលាម៉ោង ១២ និង ១០ នាទីព្រឹកថ្ងៃទី ០៤ មករា ២០១៩ស្ថិតនៅចំណុចភ្លើងស្តុប ផ្លូវលេខ ១០១៩ កែងផ្លូវសម្តេចជាស៊ីមភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

មន្រ្តីនគរបាលមូល ដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបាន ឃើញរថយន្ត១ គ្រឿង ម៉ាកឡិចស៊ីស RX300ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-8871 បើកបរ ដោយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១០១៩
ក្នុងទិសដៅពីជើងទៅត្បូង ខណៈមក ដល់ ចំណុចភ្លើងស្តុបកែង ផ្លូវ សម្តេចជាសីុមគាត់ក៍ឈប់ពេលនោះក៏មានរថយន្តលាយស៊ីម៉ង់ត៍ ១ គ្រឿងទៀត ម៉ាកISUZU ពាក់ស្លាកលេខភ្នំពេញ5A-1480 បើកមកឈប់ស្របគ្នាលុះដល់ភ្លើងស្តុបពណ៌បៃតងរថយន្តទាំង២គ្រឿងបើកចេញរៀងៗខ្លួនស្រាប់តែរថយន្តលាយស៊ីម៉ង់ត៍ព្យាយាមបត់ស្តាំក៍មកបុកកៀបជាប់ជាមួយរថយន្តឡិចស៊ីRX300តែម្តងបណ្តាលអោយរងការខូចខាតផ្នែកខាងឆ្វេងតែម្តង។ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ ត្រូវរងរបួសនោះទេ ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ខាងលើនេះភាគីសងខាងបានសម្របសំរួលគ្នាដោយខ្លួនឯងដោយមិនចាំបាច់សមត្ថកិច្ចអត្តរាគមន៍ទ្បើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!