ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយ អតីតនារីជានិវត្តន៍ជន របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីផ្ដល់ការលើកទឹកចិត្ដចំពោះស្នាដៃការងារកន្លងមក

9 ខែ មុន 8 តូ សុផល

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល

ជាមួយអតីតនារីជានិវត្តន៍ជនចំនួន ៨០នាក់ និងពិសារអាហារសាមគ្គី ក្នុងពិធីអបអរសាទរខួបលើកទី៤០ នៃការបង្កើត សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងគោលបំណង ផ្ដល់ការលើកទឹកចិត្ដ និងដឹងគុណចំពោះស្នាដៃការ ងារ របស់អតីត នារីកន្លងមក និងជាការដឹងគុណគោរពស្រឡាញ់ របស់ថ្នាក់ដឹនាំនៅតែបន្ដជានិច្ច ។ ពិធីនេះបានប្រព្រឹត្ដទៅ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃសុក្រ១៣ រោចខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី និងក៏ដើម្បីចូលរួមផ្ដល់កិត្ដិយស ជូនដល់បងប្អូននារីក្នុងឱកាស បុណ្យឆ្លងឆ្នាំសកល ២០១៨ ឈានចូល២០១៩ អបអសាទរ ក្នុងឱកាសដែលរាជរដ្ឋាភិបាលប្រារព្វពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់វិមានឈ្នះឈ្នះ ទុកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានសិក្សាស្វែងយល់កាន់តែច្បាស់ សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានកោតសរសើរចំពោះ ស្នាដៃការងាររបស់បងប្អូននារី ដោយអ្នកខ្លះបានពលីជីវិត ខ្លះពិការ ខ្លះមេម៉ាយ ក្នុងន័យការពារបូរណភាទឹកដី ដោយបានយកអស់ស្មារតីដោយការទទួលខុសត្រូវខ្ពស់ យកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច ទទួលបានជោគជ័យ ក្នុងនាមជាបុក្គលិកសមាគម និងរាជរដ្ឋាភិបាល បានប្រគល់ជូនហើយ ទទួលបានលទ្ធផល ល្អប្រសើរ គួរជាទីមោទន:នាពេលកន្លងមក។ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការ ចូលរួមរួមចំណែកកសាងវិបុលភាពសង្គម សេដ្ឋកិច្ច សន្តិភាព ស្ថិរភាព និងរក្សាបាននូវភាពសុខសាន្ត សុភមង្គល ទុកឲ្យនារីជំនាន់ក្រោយៗយកទៅអនុវត្ដបន្ដឲ្យទទួលបានជោគជ័យ ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ