ព្រឹតិ្តការណ៍ថ្មីៗ

ស្ថានីយ៏បូមទឹកកកខ្វក់ចំនួន​ ៤​ នឹងជួយបញ្ហាបរិស្ថានបានយ៉ាងល្អ​ នៅក្រុងព្រះសីហនុ​ 

9 ខែ មុន 29 តូ សុផល

ខេត្តព្រះសីហនុ​ ៖ នាល្ងាចម៉ោង៥ ថ្ងៃទី៣​ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកកខ្វក់

នៅចំណុច ក្បែរសណ្ឋាគារសុខា ដែលក្រុមការងារកំពុងសាងសង់។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ បានរំលេចថា នឹងខិតខំអស់ពីសមត្ថភាពក្នុងការកៀងគរ អ្នកវិនិយោគ អ្នកមានសមត្ថភាព អោយចាប់អារម្មណ៍ទឹកដីខេត្តព្រះសីហនុ និងជ្រើសខេត្តនេះជាគោដៅវិនិយោគដ៏សំខាន់ ដើម្បីធ្វើអោយខេត្តមួយនេះ ក្លាយទៅជាទីក្រុងដ៏ប្រណិតនិងស៊ីវិល័យសំបូរសប្បាយ សុខសាន្តបំផុត នៅថ្ងៃអនាគត។​

សូមបញ្ជាក់ថា​ បច្ចុប្បន្ន ក្រុមការងារបាននឹងកំពុងសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំង​ ដើម្បីបូមទឹកសំណល់រាវបញ្ចូលទៅអាងចម្រោះមុននឹងបង្ហូរចូលទៅសមុទ្រ។
ស្ថានីយ៍បូមទាំង៤នេះ

១.នៅក្បែរអគារសណ្ឋាគារអេម៉ារីយ៉ូ ស្ថិតក្នុងសង្កាត់លេខ៣ 
២.ស្ថិតនៅជាប់បរិវេណសណ្ឋាគារសុខា ៣.ស្ថិតនៅក្បែរអូរ នៃអគា ឌី ស៊ីហ៊ូ​ 
៤.ស្ថិតនៅម្តុំទីតាំងផ្លូចុះទៅផែអូប័រទៅកោះរ៉ុង ដើមឆ្នេរអូរឈើទាល​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ