ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

9 ខែ មុន 29 តូ សុផល

បាត់ដំបង៖ យោងតាមដីកាបង្គាប់អោយនាំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនកម្លាំងនគរបាលស្រុកសំពៅលូន បានអនុវត្តន៍និងឃាត់ខ្លួនបុរសម្នាក់កាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ឡា តោ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបងពីបទជួញដូរសារធាតុញៀននៅចំណុចភូមិកូនភ្នំ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពីកម្លាំងនគរបាលជំនាញស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យបានសម្រេចយកមកសាកសួរនិងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ