ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់គ្លីនិកឌែរម៉ូនិងគ្រូពេទ្យវះកាត់ដេរភ្ជិត ត្រូវកម្លាំងPM បញ្ជួនមកតុលាការរាជធានី

2 ខែ មុន 47 តូ សុផល

ភ្នំពេញ ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី ០៤មករា ឆ្នាំ២០១៩នេះ សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជូនម្ចាស់គ្លីនិកឌែរម៉ូនិងអ្នកគ្រូពេទ្យវះកាត់មកដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីសាកសួរពីដំណើររឿងលួចថតរូបឯកជននិងជំរិតទារប្រាក់ ។

ជនសង្ស័យទាំង២នាក់

ទី១ ឈ្មោះ ហូវ ដាណា ជាម្ចាស់គ្លីនិកឌែរម៉ូ ។

ទី២ ឈ្មោះ ពៅ សុីណាត ជាគ្រូពេទ្យវះកាត់ប្រចាំគ្លីនិក ។

សំណុំរឿងលួចថតរូបឯកជននិងជំរិតទារប្រាក់នេះស្ថិតនៅក្នុងចំណាត់ការនីតិវិធីរបស់លោកសឿន មុនីរ័ត្ន ជាអ្នកចាត់ការ ។

ប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចបានអោយដឹងថា លោកស្រីហូវ ដាណេ ត្រូវបានឃាត់ខ្លួននាវេលាថ្ងៃត្រង់ហើយ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញថា សកម្មភាព និងចម្លើយសារភាពរបស់ជនសង្ស័យមានចេតនាទុច្ចរិតក្នុងការប្រើប្រាស់រូបភាពវីដេអូរនៅក្នុងទូរស័ព្ទដៃស្ដីពីសកម្មភាពក្រុមគ្រូពេទ្យវះកាត់ដេរប្រដាប់ភេទ ក្រុមតារាស្រីៗ ដើម្បីជំរុញបង្ខំទារប្រាក់ពីជនរងគ្រោះជាថ្នូរនិងការមិនបង្ហោះរូបភាពលើបណ្ដាញសង្គម ហ្វេសបុក ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថាជនសង្ស័យហូវ ដាណា អាចនឹងត្រូវបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី ០៣មករា ឬក៏ព្រឹកថ្ងៃទី ០៤មករាយ៉ាងយូរ ។ ហើយនៅព្រលប់ថ្ងៃទី ០៣មករា សមត្ថកិច្ចបានបញ្ជូនដៃគូររបស់ជនសង្ស័យហូវ ដេណា មកដល់អយ្យការហើយ ដែលសំណុំរឿងនេះតំណាងអយ្យការកំពង់សាកសួរ ។

ជនសង្ស័យនេះឈ្មោះ ពៅ សុីណាត ភេទស្រី ជាគ្រូពេទ្យផ្នែកដេរ វះកាត់គ្រឿងក្រោមប្រចាំគ្លីនិកឌែរម៉ូ ។ ចំណែកជនសង្ស័យហូវ ដាណេ ត្រូវបានប្រភពមួយបង្ហើបអោយដឹងថា គ្រាន់តែដឹងថាត្រូវបញ្ជូនឡើងតុលាការស្រាប់តែវិលមុខធីងធោងរកកល់ដួលសន្លប់ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

សូមបញ្ជាក់ថា អ្នកស្រីហូវ ដាណេ ត្រូវបានសមត្ថកិច្ចអាវុធហត្ថដោះលែងអោយមានសេរីភាពវិញកាលពីព្រលប់ថ្ងៃទី ០២មករា បន្ទាប់ពីមានអន្តរាគមពីសំណាក់លោកប្រធានតុលាការខេត្តម្នាក់ចេញមុខធានា ថែមទាំងបានរារាំងមិនអោយសមត្ថកិច្ចដកហូតឯកសារថតរូបមួយចំនួនពីកាមេរ៉ានៅក្នុងគ្លីនិកឌែម៉ូនោះទៀតផង ។ ប៉ុន្តែក្រោយពីបានដោះលែងបានមួយយប់ស្រាប់តែមានបញ្ជាអោយឃាត់ខ្លួនជនសង្ស័យនេះវិញនាថ្ងៃទី ០៣មករា ដើម្បីបញ្ជូនអោយតុលាការសម្រេចតាមច្បាប់ ។

លោលស្រី ហូវ ដាណេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់ ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះបានប្តឹង ស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា ជនសង្ស័យ បានបើកហាងកែសម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ ( ហ្ស៊ីន ) វិញ ដោយយកតម្លៃ៧០០ដុល្លារក្នុងប្រដាប់ភេទមួយ ។

លុះពេលពេលផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ ។ ពេលនោះជនរងគ្រោះបានតវ៉ា លើសេវាផ្សេងៗ ដោយសុំបង់លុយត្រឹម២០០០ដុល្លារ ។ ប៉ុន្តែស្ត្រីសង្ស័យមិនយល់ព្រម ហើយបានទាមទារ៨០០០ដុល្លារ បើមិនបាន៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូ លើបណ្តាញសង្គមហ្វេសប៊ុក ឲ្យខ្មាសគេ អំពីរូបភាពជនរងគ្រោះកំពង់ទទួលសេវាដេរកែប្រដាប់ភេទនោះ ។

ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យចាប់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តងទៅ។

បើតាមសមត្ថកិច្ចជំនាញបានខ្សឹបប្រាប់ថា ក្រោយពេលចាប់ខ្លួន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ លោកស្រី ហូវ ដាណេ បានសារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន គឺភាគច្រើនជាតារា និងស្រីស្អាតៗ គឺតែងតែលួចថតវីដេអូនៅក្នុងទូរស័ព្ទដៃ និងកាមេរ៉ា ជាដើម ដោយក្រុមតារាទាំងនោះមិនដឹងខ្លួនទេ ។

ខាងលើនេះគ្រាន់តែព័ត៌មានពីខាងសមត្ថកិច្ចប៉ុណ្ណោះ ចំណែកជនសង្ស័យនៅមិនទាន់មានការឆ្លើយបំភ្លឺបែបណាទេ ហើយខាងតុលាកាកំពង់បន្តសាកសួរនៅឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!