ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចេញមូលបទានប័ត្រគ្មានសាច់ប្រាក់ !

4 ខែ មុន 35 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង១០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ នៅចំណុចក្នុងក្រុមហ៊ុនដ្រាហ្គនស៊ីធី ផ្ទះសង់ថ្មី ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនសុខាមង្គលស្នាក់នៅផ្ទះលេខ២៤០ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ 

ជនរងគ្រោះ ចំនួន ០១នាក់ ឈ្មោះ ឡុង គឹមស្រ៊ី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនដ្រាហ្គនស៊ីធី ស្នាក់ផ្ទះលេខ២៣៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ ។

សម្ភារៈបាត់បង់ ៖ សាច់ប្រាក់ដុល្លាសរុបចំនួន ២០,១៨០ដុល្លា ។

សម្ផារៈបន្សល់ទុក ៖ មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន ០៣សន្លឹក ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ថ្ងៃទី១៥-០៩-២០១៨ វេលាម៉ោង ១៨ និង៣០នាទី ជនសង្ស័យខាងលើ បានដឹកយកបេតុងចាក់ឲ្យគេ ដោយមិនបានយកប្រាក់មកទូរទាត់ឲ្យក្រុមហ៊ុន ហើយជនរងគ្រោះប្រធានក្រុមហ៊ុនបានទូរសព្ទ័ហៅជនសង្ស័យមកទូរទាត់សាច់ប្រាក់ដែលនៅសល់ហើយជនសង្ស័យបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនដោយសន្យាសងប្រាក់ជាដំណាក់កាល តែជនសង្ស័យមិនបានគោរពតាមកិច្ចសន្យាឡើយ និងបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន ០៣លើក ឲ្យទៅជនរងគ្រោះ(ប្រធានក្រុមហ៊ុន) ដែលមានទឹកប្រាក់សរុបចំនួន២០,១៨០ដុល្លាទៅឲ្យទៅជនរងគ្រោះ ។ 

លុះដល់ថ្ងៃ០១-០១-២០១៩ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងសុំប្តឹងជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ទាប់មកផ្នែកជំនាញបានធ្វើការកោះហៅជនសង្ស័យឲ្យចូលមកធ្វើការដោះស្រាយគ្នា តែភាគីទាំងពីរ និយាយគ្នាមិនត្រូវគ្នា រហូតម៉ោង១៥ និង១០នាទី​ សមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!