ព្រឹតិ្តការណ៍ថ្មីៗ

ប្លែកទៀតហើយ!ប្រជាការពារយកកាំភ្លើងនគរបាលបាញ់សម្លាប់ខ្លួន?

5 ខែ មុន 98 តូ សុផល

បាត់ដំបង៖ប្រជាការពារម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនដោយប្រើអាវុធម៉ាកM16បាញ់១គ្រាប់ចំក្រោមចង្កាស្លាប់ក្នុងអង្រឹងនៅប៉ុស្តិ៍យាម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ញ៉ែម សារឿនភេទប្រុស អាយុ៥៣ឆ្នាំមានទីលំនៅក្នុងភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

សិទ្ធិប្រជាការពារភូមិមិនត្រូវបានច្បាប់អនុញ្ញាតអោយប្រើប្រាស់អាវុធនោះទេដូច្នេះករណីឃាតកម្មខាងលើហាក់បីដូចជាមានអាថកំបាំងអ្វីម្យ៉ាង។

យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា:ជនរងគ្រោះដាច់ចិត្តសម្លាប់ខ្លួនព្រោះតែមានជម្លោះក្នុងគ្រួសារ។

តើលោកសុខ សារិន អធិការស្រុកបវេល យល់ឃើញយ៉ាងណាដែរចំពោះករណីឃាតកម្មនេះ កំហុសមកពីប្រជាការពារឬជាកំហុសរបស់នគរបាល?

បច្ចុប្បន្នជនរងគ្រោះ(ប្រជាការពារភូមិ)ត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិកើតហេតុ។

ដោយឡែកពាក់ព័ន្ធក្នុងករណីឃាតកម្មនេះលោក ឧត្តមសេនីយត្រី ជេត វណ្ណនី បានបញ្ជាក់ថា:នេះគឺជារឿងបុគ្គល ហើយក៍ជាកំហុសរបស់នគរបាលផងដែរ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!