ព្រឹតិ្តការណ៍ថ្មីៗ

បុកបន្តកន្ទុយគ្នាជិត២០គ្រឿង នៅពេជ្រ​និល ​របួស​មនុស្ស​៨​នាក់ ស្លាប់ម្នាក់

2 ខែ មុន 55 តូ សុផល

កំពង់​ស្ពឺ​៖​ នៅវេលាម៉ោង​១២និង៣០នាទី​ថៃ្ងទី​០៣ ខែមករា ឆ្នាំ២០​ ១៩​ មានករណីគ្រោះថ្នាក់ចរា​ច​រ​ណ៍​ នៅ​ចំណុចគីឡូម៉ែត្រ​ ១០​៥​-១០៦ ​លើកំ​ណា​ត់ផ្លូវជាតិ​លេខ០៤​(ពេជ្រ​និល) ក្នុងភូមិទី៦ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច​ រថយន្តមួយគ្រឿង​ ម៉ាកHino ព​ណ៌​ស ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-2424 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអាស័យដ្ឋានចុះរត់គេចខ្លួនបាត់។

បង្កអោយ​ក​ក​ស្ទះ​ចរាចរណ៍​ ខូចខាតរថយន្ដ​១៧​ គ្រឿង ​របួស​មនុស្ស​ ៨​និងស្លាប់ម្នាក់ប្រុសនៅ​នឹងកន្លែងកើតហេតុ​ ចំណែក​អ្ន​ករ​បួសត្រូវបានកង​ក​ម្លាំងនគរបាលចរាចរណ៍ខេត្ដនិ​ងស្រុកបញ្ជូនមក​កាន់មន្ទីរពេទ្យ​​សង្រ្គោះ​បន្ទា​ន់។ មូលហេតុ​ បណ្ដាលមកពីមានរថយន្ដដាច់ហ្វាំង​(ខូ​ចលក្ខ​ណៈបច្ចេកទេស​)​ធ្លាក់ចុះមកកៀររថយន្ដ​តែម្ដង។

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ន​គ​របាល​ខេត្ត​ បានបញ្ជាឲ្យកង​កម្លាំងនគរបាល​ច​រា​ចរណ៍​ខេត្ត​កំលាំងនៅមូលដ្ឋានជួយសំ​រួ​លចរាច​រណ៍និងសង្រ្គោះបន្ទាន់ដល់អ្នករង​របួស​ទៅកាន់មន្ទីរពេទ្យដែលនៅជិតនៅអាចយកទៅកាន់ខេត្ដកំពង់ស្ពឺ​ ឬរាជធានីភ្នំពេញតាម​លទ្ធភាព​អាការៈ​អ្នករបួស​ ដាច់ខាត​យ៉ាងណាត្រូវ​តែម្ចាស់ការលើកិច្ចការនេះបន្ទាន់និងចាំបាច់បំផុត​។ ជំនាញ​ចរាចរណ៍​កំពុង​អន្ដរគមន៍​ស្ទួចយកមករក្សា​ទុកនៅអធិការដ្ឋាននគបាលស្រុកភ្នំស្រួច​ ដើម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!