ព្រឹតិ្តការណ៍ថ្មីៗ

សិស្សសាលាសោះ មានមុខរបរធ្វើទៅហើយ!

4 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ២០ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចចំណតម៉ូតូផ្សារអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhone 6 ពណ៌ ស មិនបានសម្រេច ) នៅចំណុចក្បែរស្ពានអាកាស៧មករា ផ្លូវលេខ២៨៩ មណ្ឌល៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ២០ នាទី ។

ជនសង្ស័យឈ្មោះ ត្រាណេ សុចិន្តា ហៅសុខ លីដា ហៅ កូកូ ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ ៦ ផ្លូវលេខ៣២៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក

ម៉ាកហុងដាសេ ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ៩៦៩៦៤៣៧ ពាក់ស្លាកលេខ ភ្នំពេញ១DA-២៤៦៤  មួកសុវត្ថិភាពម៉ាក SPEED CROWN ពណ៌ ខ្មៅ ចំនួន ០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!