ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញា​ពាក់​ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​២នាក់​ ត្រូវ​នគរបាល​ស្ទាក់​ចាប់​បាន​ ឆែក​ឃើញ​ប័ណ្ណ​ធ​នាគា​រ ២០​សន្លឹក​ និង​ថ្នាំ​ញៀន​១​៥​កញ្ចប់​

7 ខែ មុន 29 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ របស់​ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ​ បានឲ្យដឹងថា ៖ នៅ​វេលា​ម៉ោង៤:០០​នាទី​ ជិត​ភ្លឺ​ឈាន​ចូល​ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩​ នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ ល្បាត​ពេល​យប់​ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២នាក់​ ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់) និង​ ជួញដូរគ្រឿងញៀន​ នៅចំណុច​ផ្លូវ៥០២ ក្រុមទី១៤ ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ពេល​ដែល​សមត្ថកិច្ច​ ចាប់​ឆែកឆេរ​ បាន​រក​ឃើញ​វត្ថុ​តាង​ពាក់​ព័ន្ធ​បទល្មើស​ជាច្រើន​មុខ​ ក្នុង​នោះ​មាន​ ៖
១.កាបូបស្ពាយ ១
២.កាបូបកាន់ដៃ ពណ៌ខ្មៅ ចំនួន១
៣.កាតធនាគារ ចំនួន ២០ សន្លឹក
៤.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១
៥.ថ្នាំញៀន​ ចំនួន ១៥ កញ្ចប់ (តូច១០ កញ្ចប់ ,កណ្តាល ៤ កញ្ចប់ និងធំ​ ១ កញ្ចប់ )។
៦.ទូរស័ព្ទម៉ាកអាយហ្វូន ៦ Plus ១គ្រឿង
៧.កាំបិត​កែច្នៃ ដងមានច្រវ៉ាក់ ១
ម៉ូតូម៉ាកសេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ១គ្រឿង ដែលមានលេខតួនិងលេខម៉ាស៊ីន ME-9764858 ស្លាកលេខៈ ព្រះសីហនុ 1G-2457 ។
ជនសង្ស័យ​ទាំងពីរ​មាន៖
១.ឈ្មោះសៅ តុលា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ​ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ)។
២.ឈ្មោះឡាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅពិតប្រាកដ ។
ករណីនេះបានប្រគល់ទៅឲ្យការិយាល័យប្រឆាំងគ្រឿងញៀនបន្តនីតិវិធី​ ទៅសាលាដំបូងខេត្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!