ព្រឹតិ្តការណ៍ថ្មីៗ

ឡានដឹក​សិស្ស​ សាលារៀន​អន្តរជាតិ​ អា​មេ​រិ​កាំ​ង​ប្រ៊ិ​ត​ បុក​ម៉ូតូ​ មនុស្ស​ របួសធ្ងន់ស្រាល​២នាក់

2 ខែ មុន 28 តូ សុផល

​ភ្នំពេញ​៖​ រថយន្ត​ដឹក​សិស្ស​របស់​សាលារៀន​អន្តរជាតិ​ អា​មេ​រិ​កាំ​ង​ប្រ៊ិ​ត បុក​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់​

និង​របួសស្រាល​ម្នាក់​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​ពី​ថ្ងៃ​ពុធ​ ១១​រោច​ ខែ​មិគសិរ​ ឆ្នាំច​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​២០​នាទី​ នៅ​ចំណុច​ផ្លូវកែង​មុខ​វត្ត​សំរោង​ត្បូង​ លើ​ផ្លូវ​បេតុង​ ស្ថិត​នៅ​ភូមិ​សំរោង​ត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ សាំង​យ៉ុ​ង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2V-7422​ របស់​សាលារៀន​អន្តរជាតិ​ អា​មេ​រិ​កាំ​ង​ប្រ៊ិ​ជ​ធ្វើ​ដំណើរ​លើ​ផ្លូវ​បេតុង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ អ្នកបើកបរ​ឈ្មោះ​ ខឹ​ម​ ប៊ុ​ន​ធា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្នាក់​នៅ​ភូមិធំ​ត្បូង​ សង្កាត់​ពញា​ពន់​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CH-8047​ ធ្វើ​ដំណើរ​លើ​ផ្លូវ​បេតុង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឡេ​ ស៊ិ​ន​ដុ​ង​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ឌួ​ង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្ន​ពេញ​ (​រង​របួសធ្ងន់​)​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ មូលហេតុ​បណ្តាល​មក​ពីរ​អ្នកបើកបរ​រថយន្ត​(​សាំង​យ៉ុ​ង​ )​ បើក​លឿន​មិន​ប្រកាន់​ចំណែក​ផ្លូវ​ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​បុក​ជាមួយ​ម៉ូតូ​ ហុងដា​C125​តែ​ម្តង​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជន​រង​គ្រោះ​ ទៅ​មន្ទីរពេទ្យ​។​ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!