ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ​ដាក់ផែនការ​ថ្មី ដើម្បី​រាជធានីភ្នំពេញ​ជៀសផុតពីទឹក​ជំនន់​ទឹក​ភ្លៀង​នា​រដូវវស្សា​ ក្នុង​ឆ្នាំ២០១៩​នេះ

5 ខែ មុន 24 តូ សុផល

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​ត្រួតពិនិត្យលទ្ធផល​ការងារ​គម្រោង​ជួសជុល​ប្រព័ន្ធ​លូ​ក្នុង​ខណ្ឌ​៤​ក្នុង​រាជធានីភ្នំពេញ​នៃ​ឆ្នាំ២០១៨ និង​ផែនការ​ឆ្នាំ២០១៩នេះ។​

ដើម្បី​ឆ្លើយតប​ទៅ​នឹងបញ្ហា​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ អំពី​បញ្ហា​ទឹក​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លងមក៤ខណ្ឌក្នុង​រាជធានី រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ដាក់ផែនការ​ឱ្យ​៤ខណ្ឌ ចុះ​ពិនិត្យ​និង​អនុវត្ត​តាម​ផែនការ ការស្ដារ​ប្រព័ន្ធ​ប្រឡាយ លូ ក្នុងឆ្នាំ២០១៨ ​បាន​អនុវត្ត​សម្រេច​បាន​១០០%តាម​គម្រោង។

​ដោយមើល​ឃើញ​ពី​តម្រូវ​ការ​របស់​បងប្អូន​ក្នុង​រាជធានីភ្នំពេញ​កាន់​តែ​ខ្ពស់ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ​ដាក់ផែនការ​ថ្មី ដើម្បី​រាជធានីភ្នំពេញ​ជៀសផុតពីទឹក​ជំនន់​ទឹក​ភ្លៀង​នា​រដូវវស្សា​ក្នុង​ឆ្នាំ២០១៩​នេះ និងបន្តអនុវត្ត​និរន្តរភាព​ការងារឱ្យ​មាន​ប្រសិទ្ធ​ភាព​ការ​ងារ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!