ព្រឹតិ្តការណ៍ថ្មីៗ

Honda FZ ពន្លះម៉ូតូ VIVA កំពុងឆ្លងផ្លូវ លាន់ដូចរន្ទះ​ បណ្ដាលឲ្យប៉ូលិសប្រឆាំងគ្រឿងញៀនម្នាក់ ​និងបុរសម្នាក់ទៀត​របួសធ្ងន់​ នៅចាក់អង្រែក្រោម!

7 ខែ មុន 61 តូ សុផល

 រាជធានីភ្នំពេញ​៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើង រវាងម៉ូតូធំមួយគ្រឿង ម៉ាក FZ និងម៉ូតូ ViVA មួយគ្រឿងទៀត ពន្លះគ្នាយចំពេញទំហឹង បណ្ដាលឲ្យភាគីទាំងសងខាង រងរបួសធ្ងន់ធ្ងរដូខគ្នា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏នេះបានកើតមានឡើងនៅវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃពុធ​ ទី៣ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខច្រកចូលផ្សារក្រមួន ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់​ ដែលគេស្គាល់ថាជាមន្ត្រីនគរបាល​ប្រឆាំងគ្រឿងញៀន ទំនងជាស្រវឹងស្រា​ បានជិះម៉ូតូ VIVA មួយគ្រឿង​ ពណ៍ឈាមជ្រូក​ ពាក់ស្លាកលេខនគរបាល​ 1-5560 ធ្វើដំណើរចេញពីច្រកចេញចូលផ្សារក្រមួន រួចឡើងមកផ្លូវជាតិលេខ២ រួចឆ្លងបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមានម៉ូតូធំមួយគ្រឿងទៀត ម៉ាក Honda FZ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1DB-3517 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរពីជេីងមកត្បូង​ ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានទៅបុកគ្នាចំពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរគ្រឿង បានផ្លោងបោកទៅនឹងថ្នល់ រងរបួសបែកក្បាលហូរឈាមទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរត់ចេញមកមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះមកដឹកយកអ្នករបួសទៅសង្គ្រោះផង។ បន្តិចក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានចុះមកដឹកយកជនរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ 

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម និងសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានទាក់ទងទៅកាន់សាច់ញាតិរបស់ជនរងគ្រោះម្ចាស់ម៉ូតូ VIVA ហើយ បន្តិចក្រោយមកក៏មានស្ត្រីជាប្រពន្ធរបស់ម្ចាស់ម៉ូតូ VIVA បានមកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចបានប្រគល់​ទូរស័ព្ទ​របស់ជនរងគ្រោះ​ ទៅអោយស្ត្រីដែលជាប្រពន្ធជនរងគ្រោះ​យកទៅរក្សាទុក​វិញ រួចធ្វើការវាស់វែង​ និងយកម៉ូតូយកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត៕​ (អត្ថបទរូបភាព​ ម៉េង-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!