ព្រឹតិ្តការណ៍ថ្មីៗ

ម្សិលម៉ិញ ឡានដឹកដីប្រណាំងគ្នា ថ្ងៃនេះបុកគ្នា លើផ្លូវសហព័ន្ធរុស្ស៊ី !

3 ខែ មុន 49 តូ សុផល

ភ្នំពេញ ៖ ក្រុមរថយន្តដឹកដី បើកចេញ ចូល ការដ្ឋាន ក្រុមហ៊ុនចិនមួយកន្លែង តាមផ្លូវសហព័ន្ធរុស្សី ទល់មុខក្រុមហ៊ុន ប៊ូយ៉ុង ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ រអ៊ូរទាំ និងរិះគន់ ដោយសារក្រុមរថយន្តទាំងនោះ អាងសិទ្ធ អំណាច ចៅហ្វាយ ថៅកែ បើកគ្មានប្រណី គ្មានការយោគយល់អធ្យាស្រ័យដល់អ្នកដទៃឡើយ ឃើញតែបង្កបញ្ហា បង្កភ័យព្រួយ លើកនេះ មិនត្រឹមកំពប់ដី ឬ បើកលឿនៗនោះទេ បែជាកៀររថយន្ត អ្នកដំណើរស្របទិសទៅវិញ រងខូចខាត ហើយរថយន្តបង្កចតទុកចោល ម្ចាស់ចេញទៅបាត់ ទុកឲ្យកកស្ទះចរាចរណ៍លើផ្លូវ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទិ០៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខផ្សារទឹកថ្លា ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

រថយន្តបង្កបញ្ហា ម៉ាក នីសាន់ អត់ពន្ធ គ្មានស្លាកលេខ ពណ៌ស ដឹកដី ជាក្រុមរថយន្ត ដឹកដីចេញចូល ករុមហ៊ុនការដ្ឋានចិនខាងលើ អ្នកបើកបរចុះចេញទៅបាត់ ។ ចំណែករថយន្តរងគ្រោះ ម៉ាយហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1575 អ្នកបើកបរ មិនត្រឹមប្រាប់ឲ្យស្គាល់អត្តសញ្ញាណនោះទេ ថែមទាំងហៅគ្នីគ្នា មកកាង អួតអាង រារាំង អ្នកសាព័ត៌មានថតរូប រថយន្តរងគ្រោះទៅទៀត សង្ស័យគាត់ទើបចេញពីព្រៃហើយ បានជាកាចៗ បែបនេះ តែបើតាមសំលៀកបំពាក់ និង រយន្ត មិនមែនអ្នកអន់ ហើយការនិយាយស្តីក៍មិនទាបដែរ ។

តាមបរភពនៅកន្លែងបានឲ្យដឹងថា សម្រាប់កើតហេតុព្រឹកនេះដោយសាររថយន្តដឹកដី រថយន្តបង្កខាងលើ បើកដឹកដីចេញពីរណ្តៅដី ក្នុងការដ្ឋានចិន នៅចំណុចខាងលើ បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចមុខផ្សារទឹកថ្លា ជ្រុលកៀររថយន្តហាយប្រីដ រងខូចខាតកំពិតទ្វារ បន្ដិចបន្តួច តែដោយសារឥទ្ធិពលនៃការអាង ថៅកែ អាងបើកចូលក្រុងបាន ហើយចតរថយន្តទុកចោល បង្កឲ្យកកស្ទះចរាចរណ៍តាមទំនើងចិត្ត។

ក្រោយកើតហេតុ រថយន្តបង្កទុកចោល មួយសន្ទុះក្រោយមក លេចវត្តមានបុរសម្នាក់ ជិះរថយន្តហាយឡែនឌ័រ ជាគីគ្នាភាគីរថយន្តរងគ្រោះ ហាយប្រីដ មកដល់អួតអាង  រារាំង ក្រុមអ្នកសាព័ត៌មាន មិនឲ្យថតរថយន្តរងគ្រោះទៅវិញ។

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងក្រុមអួត និងក្រុមអាង ខាងលើ រងគ្រោះពលរដ្ឋវិញទេ តឹងចិត្តដោយសារ រថយន្តទុកចោលតាមផ្លូវ ធ្វើឲ្យកកស្ទះចរាចរណ៍ ។

តែបើតាមមតិប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានលើកឡើងថា កន្លងមកក្រុមរថយន្តដឹកដី ចេញចូល ក្រុមហ៊ុនចិនខាងលើ មិនដឹងខ្នង ខ្សែ ពួរប៉ុណ្ណាទេ ទើបរាល់ការបើកបររបស់គាត់ បើកគ្មានប្រណី ដីកំពប់ បើកល្បឿនលឿន ប្រជែងគ្នា ដណ្តើមចូលដឹកដី ដើម្បីយកជើងដឹកឲ្យបានច្រើន ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កភ័យព្រួយដល់អ្នកដទៃ ហើយពលរដ្ឋក៏ធ្លាប់រាយការណ៍ប្រាប់ទៅអាជ្ញាធរហើយដែរ មកដល់ពេលនេះ ការភ័យព្រួយ ក្តីបារម្មណ៍របស់ពលរដ្ឋ ចេញពីក្រុមរថយន្តដឹកដីទាំងនោះនៅដដែល ៕

បញ្ហានៅតែមិនទាន់ត្រូវបានដោះស្រាយ ខណៈភាពអាណាធិបតេយ្យ នៃរថយន្តដឹកដី ថ្ម ខ្សាច់ កុងទីន័រ រថយន្តសណ្តោង ផ្សេងៗ បន្តចល័តចូលក្រុង ផ្ទុយពីសេចក្តីណែនាំរបស់អាជ្ញាធរ ខណ្ឌ និង រាជធានី។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!