ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូមួយគ្រឿងត្រូវបានចោរកាច់ករបានសម្រេចខណៈចូលទៅអង្គុយលេងនៅ Total Mart(Paris) ផ្លូវឧកញ៉ាម៉ុងឬទ្ធី

1 ឆ្នាំ មុន 0 តូ សុផល

រាជធានីភ្នំពេញ៖ ម៉ូតូមួយគ្រឿងត្រូវបានចោរកាច់ករបានសម្រេចទៀតហេើយនៅ Total Mart(Paris) ផ្លូវឧកញ៉ាម៉ុងឬទ្ធីកែងផ្លូ វ ១០០៣ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

ប្រភពពីយុវត្តីម្នាក់ថាខ្លួនបានខ្ចីម៉ូតូគេពីអ្នកជិតខាងជិះទៅរកការងារធ្វើហើយមកឈប់ចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈTotal ហើយក៏ចូលទៅខាងក្នុងអង្គុយលេងស្រាប់តែចេញមកវិញត្រូវចោរកាច់សោ.កម៉ូតូយកទៅបាត់។

ជនគ្រោះមានឈ្មោះ ទៀវ រ៉ាវី អាយុ២០ឆ្នាំ មុខរបរសិស្សរៀននៅសាលាកូរ៉េស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង មានស្រុកកំណើតនៅខេត្តក្រចេះ ។ តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនាងបានចេញពីរៀន ដោយខ្ចីម៉ូតូ អ្នក ជិតខាងដើម្បីទៅសម្ភាសន៍ការងារក្រោយមកនាងក៏ឈប់ចូលចាក់សាំងនៅចំណុចប្រេងឥន្ធនៈខាងលើដោយចូលអង្គុយក្នុងម៉ាត ហើយក៏ត្រូវចោរធ្វើសកម្មភាពកាច់សោ.កយកទៅបាត់តែម្តង។

នាងបន្តទៀតថា ម៉ូតូដែលចោរលួចទៅនោះជារបស់ លឿម លាភ មាន ស្រុកកំណើត ភូមិ គោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលស្នាក់នៅបន្ទប់ជិតគ្នា។ ដោយឡែក ម៉ូតូដែលបាត់នោះ ម៉ាកហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1R-1476 ។

គួររំលឹកដែរថាទីតាំង Total Mart(Paris) ផ្លូវឧកញ៉ាម៉ុងឬទ្ធីកែងផ្លូ វ ១០០៣ ក្នុងភូមិបាយាប មានករណីកាច់ ក ម៉ូតូជាញ៉ឹកញាប់ ខណៈសត្ថកិច្ចគ្មានចំណាត់សោះ។

13318408_1253299864687840_1894030592_n 13318932_1253299908021169_1068175623_n 13329739_1253299888021171_1072721454_n

11872305_10153513108267508_7760316066293043812_od.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: