ព្រឹតិ្តការណ៍ថ្មីៗ

ជនឆបោក ប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

2 ខែ មុន 28 តូ សុផល

ខេត្ត​កំពង់ស្ពឺ​៖​ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ បាន​បើក​ប្រតិបត្ដិការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ​

និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​០២​នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​មានការ​ចាត់តាំង​តាម​របៀប​ខ្ចីប្រាក់​រយៈពេល​ខ្លី​យក​ទៅ​បង់ប្រាក់​ផ្ដាច់​នៅ​តាម​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​។​

​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ម៉ា​ រ័​ត្ន​មុន្នី​ ភេទ​ស្រី​ អាយុ​ ៣៧​ឆ្នាំ​ រស់នៅ​ផ្ទះ​លេខ​ 84E1​ ផ្លូវ​លេខ​១៤១​ ក្រុម​ទី​៦​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ដើរតួរ​ជា​អ្នក​ខ្ចីប្រាក់​ (​ធ្វើ​ជា​កូនបំណុល​),​ ទី​២-​ឈ្មោះ​ស៊ុន​ សុភា​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ រស់​ នៅ​ភូមិ​អណ្ដូង​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ខេ​ ត្ត​កំពង់ស្ពឺ​ ដើរតួ​ ជា​អ្នកសម្របសម្រួល​លើ​ការ​រក​អ្នកមាន​ប្រាក់​(​ជំនួយការ​ផ្នែក​ច្បាប់​ និង​ធានា​ផ្នែក​ហិរញ្ញវត្ថុ​)​ ចំណែក​បក្ខពួក​មួយ​ចំនួន​ទៀត​បាន​គេចខ្លួន​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ រឿងរ៉ាវ​ដំបូង​នោះ​គឺ​ក្រុម​គេ​ដើរតួ​ស្វែងរក​អ្នកមាន​ប្រាក់​ និង​ប្រកប​មុខរបរ​រកស៊ី​ចងការ​ប្រាក់​ បន្ទាប់​មក​ផ្ដល់​លេខ​ទូរស័ព្ទ​ឱ្យទៅ​បក្ខពួក​ខ្លួន​ខ្ចីប្រាក់​ ទូរស័ព្ទ​ប្រាប់​ថា​មាន​គេ​ចង់​ខ្ចីប្រាក់​បង់​ផ្ដាច់​នៅ​តាម​ធនាគារឯកជន​ ដើម្បី​សុំ​ខ្ចី​បន្ដ​ទៀត​ដោយ​គេ​ខ្ចី​រយៈពេល​ខ្លី​ទេ​និង​ផ្ដល់​ការ​ប្រាក់​ខ្ពស់​។​ បន្ទាប់​ពី​ទំនាក់ទំនង​គ្នា​រួច​គឺ​គេ​បាន​នាំ​មនុស្ស​ម្នាក់​ដើរតួ​ជា​អ្នក​ធ្វើ​ឯកសារ​ខ្ចីប្រាក់​អតិថិជន​កន្លង​មក​)​ ដើម្បី​ឱ្យ​ម្ចាស់បំណុល​ចង់​សួរនាំ​ថា​តើ​ប្រាក់​ដែល​ត្រូវ​ផ្ដល់​មក​វិញ​បាន​ លឿន​ទេ​?​ ប៉ុន្មាន​ថៃ្ង​ដែរ​ ពេល​នោះ​ក្រុម​គេ​ដែល​បាន​ រៀបចំ​រួច​ជា​ស្រេច​ បាន​ឆ្លើយ​ថា​ឯកសារ​នេះ​មិនយូរ​ទេ​ឆាប់ៗ​ ២​ ឬ​៣​ថៃ្ង​បាន​លុយ​ហើយ​។​ បន្ទាប់​ពី​បាន​ប្រាក់​ពី​ម្ចាស់បំណុល​រួច​គឺ​គេ​បាន​ណាត់​ថា​នៅ​ពេល​ខាង​ធនាគារ​ហៅ​បើកប្រាក់​គឺ​គេ​និង​នាំ​ម្ចាស់បំណុល​ទៅ​បើកប្រាក់​ផ្ទាល់​តែ​ម្ដង​កុំអោយ​ពិបាក​យក​មក​សង​ដល់​ផ្ទះ​ ប៉ុន្តែ​នៅ​ពេល​ដល់​ថៃ្ង​ណាត់​គឺ​គេ​បាន​នាំ​ម្ចាស់បំណុល​ទៅ​មែន​ តែ​ទៅ​ដល់​ធនាគារ​ ពួក​គេ​ប្រើ​ល្បិច​មួយទៀត​គឺ​ធ្វើ​ភ្លេច​យក​អត្ដសញ្ញាណប័ណ្ណ​ជាដើម​(​ឈ្មោះ​ ម៉ា​ រ័​ត្ន​មុន្នី​)​គេ​បាន​សុំ​ពេល​មក​យក​ឯកសារ​នៅផ្ទះ​ រួច​ក៏​គេចខ្លួន​រហូត​ (​រឿង​ចម្លែក​បំផុត​គឺ​ម្ចាស់បំណុល​មុន​ឲ្យ​ប្រាក់​ខ្ចី​គឺ​គាត់​ចង់​មើល​ឯក​ សារ​ដែល​កូនបំណុល​ជំពាក់​ខាង​ធនាគារ​មួយ​ណា​ ហើយ​លុយ​ដែល​នៅ​សល់​មាន​ប៉ុន្មាន​ជាក់ស្ដែង​ តែ​ឯកសារ​ដែល​គេ​យក​មក​បង្ហាញ​នោះ​គឺជា​ឯកសារ​ក្លែង​ទាំងអស់​ដែល​ឈ្មោះ​ស៊ុន​ សុភា​ ជា​អ្នក​រៀបចំ​អោយ​។​

​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក​ សម​ សាក់​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ថា​ក្រុម​នេះ​នៅ​មាន​បក្ខពួក​មួយ​ចំនួន​ទៀត​ ដែល​ខាង​ជំនាញ​កំពុង​តែ​បន្ដ​នីតិវិធី​ស្រាវជ្រាវ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​។​

​ជា​ការ​សំណូមពរ​របស់​ជំនាញ​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​មុខរបរ​រកស៊ី​ចងការ​ប្រាក់​លក្ខណៈ​ឯកជន​ សូម​មេត្ដា​ប្រុង​ប្រយ័ត្ន​និង​ពិនិត្យ​មើល​មនុស្ស​ ឯកសារ​អោយ​បាន​ជាក់លាក់​មុន​និង​ផ្ដល់​ប្រាក់​កម្ចី​ជូន​ទៅ​កូនបំណុល​ ព្រោះ​ប​ច្ចប្ប​ន្ន​ក្រុម​នេះ​មាន​បណ្ដាញ​និង​មេ​ក្លោ​ង​ជា​អ្នកមាន​អំណាច​ ខ្លាំង​នៅ​ពីក្រោយ​ខ្នង​ពិសេស​ករណី​មាន​គេ​ឃាត់ខ្លួន​ឬ​ចាប់​គឺ​ពួក​គេ​មិន​ព្រម​ឆ្លើយ​ដាក់​មេ​ក្លោ​ង​ជា​ដាច់ខាត​ និយាយ​រួម​ខ្លាំង​ជាង​មេចោរ​ប្លន់​ទៅ​ទៀត​ ដោយ​ពួក​គេ​ត្រូវ​បាន​មេ​ក្លោ​ង​បញ្ចេះ​ថា​នេះ​ជា​រឿង​កិច្ចសន្យា​មិនមែន​រឿង​ព្រហ្មទណ្ឌ​នោះ​ទេ​ ទោស​មិន​ជាប់​ពន្ធនាគារ​ទេ​ យ៉ាងច្រើន​គេ​ត្រឹម​ឲ្យ​តែ​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​វិញ​តាម​លទ្ធភាព​តែ​ប៉ុណ្ណោះ​ ត្រង់​ចំណុច​នេះ​ហើយ​អ្នក​ដែល​ចាញ់បោក​គេ​គឺ​ក្លាយជា​ឧបករណ៍​របស់​មេ​ក្លោ​ង​ សម្រាប់​ប្រើ​ដើរ​បោកប្រាស់​ប្រាក់​ពី​ជន​រង​គ្រោះ​ព្រោះតែ​ជឿ​ការ​ញុះញង់​ និង​ការ​ធានា​ពី​មេ​របស់​ពួក​គេ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!