ព្រឹតិ្តការណ៍ថ្មីៗ

ថ្មីទៀតហើយ! ប៉េអឹម ចាប់ខ្លួននាយិកា គ្លីនិកឌែរម៉ូ លួចថតរូបអាក្រាតកាយ ជំរិតទាប្រាក់

2 សប្តាហ៍ មុន 441 តូ សុផល

ភ្នំពេញ ៖ អ្នក ស្រីហូវ ដាណេ នាយិកា ឌែរម៉ូគ្លីនិកដែលទើបចូលរោងការជាមួយតារាថៃថ្មីៗនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួន និងកំពង់ឆែកឆេហាងគ្លីនិកពាក់ព័ន្ធករណីជំរិតទារប្រាក់ ។

ប្រភពព័ត៌មានច្បាស់ការមួយបានអោយដឹងថា ហាងគ្លីនិករបស់លោកស្រី ហូវ ដាណេ បានដាក់កាមេរ៉ាលួចថតរូបតារាៗមួយចំនួន រួមទាំងអតិថិជនផ្សេងទៀតនៅពេលចូលទៅកែសម្ផស ហើយបានយករូបភាពទាំងនោះទៅជំរិតទារប្រាក់ពីជនរងគ្រោះច្រើនមុឺនដុល្លារ ទើបធ្វើអោយមានកំហឹងផ្ទុះឡើងក្នុងចំណោមជនរងគ្រោះជាច្រើន ហើយក៏ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសតែម្ដង ។

កាលពី ថ្ងៃ ទី៣១ ខែ ធ្នូ ឆ្នាំ ២០១៨ លោកស្រីហូវដាណាបានសម្រេចចិត្តចូលរោងជ័យ ហើយជាអ្នកជំនួញល្បីឈ្មោះ ម្នាក់មានប្រាក់វាល់លានដុល្លារ ពីធី អាពាហ៍ពិពាហ៍ បានធ្វើនៅ វីឡាដ៍ស្កឹមស្កៃ មួយ ក្នុងបុរីវិមានភ្នំពេញ ក្រោមវត្ត មាន តារាល្បីៗជាច្រើន។

អ្នកសិល្បៈដែលឃើញវត្តមានចូលរួមក្នុងកម្មវិធីនោះ មានដូចជា ស្រីម៉ុច អ្នកនាង យុគ ចិន្ដា ,អ្នកនាង គង់ សុជាតិ និង លោក ជាវិបុល ,អ្នកនាង សុគន្ធ និសា និង ស្វាមី , កញ្ញា សុខ សីឡាលីន លោក អ៊ុន សិទ្ធា លោក សាវីន ហ្វីលីព លោក ករុណា ពេជ្រ កញ្ញា ព្រះកាយ ច័ន្ទ ។

អ្វី ដែលជាការចាប់អារម្មណ៍ក្នុង អាពាហ៍ពិពាហ៍របស់អ្នកជំនួញ ស្រី ដែល មានសក្ដានុពលខ្លាំង លើវិស័យ កែ សម្ផស្ស រូបនេះ ក្រៅពីវត្តមាន តារាល្បី ជាច្រើនរូបខំឆ្លៀត ទៅចូលរួមចំថ្ងៃឆ្លងឆ្នាំខណៈ ដែលតារាៗម្នាក់ៗជា កម្មវិធី ជាច្រើននោះ គឺត្រង់កូនកំលោះមានវ័យក្មេង រហូតដល់ទៅ៨ឆ្នាំហើយជាអ្នកជំនួញមានមុខជំនួញច្រើន មុខទ្រព្យលានដុល្លារក្នុងប្រទេសថៃ។

លោក Thammarat Thurathong ត្រូវបានគេស្គាល់ថា គឺជាកូនពៅ ក្នុងត្រកូលអភិជនដែលមានកូនតែ២នាក់ និង ជា អ្នក ជំនួញ ជួរ មុខ ក្នុង ប្រទេស ថៃ ដែល មាន ក្រុមហ៊ុន ធំៗ ក្នុងដៃជាច្រើន ដូច ជា ក្រុមហ៊ុនយន្តហោះ ឯកជន ក្រុមហ៊ុនកប៉ាល់ឯកជន ក្រុមហ៊ុនលក់មាស ក្រុមហ៊ុនផលិតជី ក្រុមហ៊ុនលក់ដី ក្រុមហ៊ុន សណ្ឋាគារ និង ភោជនីយដ្ឋាន លំដាប់ផ្កាយ៥ ក្រុមហ៊ុនកែសម្ផស្ស ជាដើម។

បើតាម ការលើកឡើងរបស់អ្នក ស្រីហូវ ដាណេ អ្នកទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយ តាមរយៈការធ្វើជំនួញ ជាមួយគ្នា ផ្នែកកែសម្ផស្ស និង មុខជំនួញ ផ្សេងទៀត ដែលដំបូង ឡើយគ្រាន់តែ ជាដៃគូរ ជំនួញ ប៉ុន្តែ ក្រោយពី សិក្សាចិត្តគ្នា ក៏ឈាន ដល់ មានទំនាក់ទំនងស្នេហា តែម្ដងទៅ។ ទាំងអ្នក សិល្បៈ ក៏ដូចជាមហាជន កោតសរសើរ ស្នេហា អ្នក ជំនួញ ១គូនេះ ជាខ្លាំង ដោយមិន នឹកស្មាន លោក Thammarat Thurathong មានវ័យក្មេងជាងដល់ ទៅ ៨ឆ្នាំ មកស្រលាញ់ អ្នកស្រីហូវ ដាណេ ដែលជាស្ត្រីមេម៉ាយកូន២ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃ អាពាហ៍ពិពាហ៍ សាមញ្ញា ប៉ុន្តែខ្លឹមកប់ នោះម្ដាយកូនកំលោះ បានកាដូ យ៉ាងពិសេស ខ្សែក ពេជ្រ ១ ខ្សែតាម ដែល ដឹង តម្លៃ ប្រហែល ៤៧ម៉ឺន ដុល្លារ និង ចិញ្ចៀនពេជ្រ១វង្ស មានតម្លៃប្រហែល ជាង៣០ម៉ឺន ដុល្លារ ឯណោះ។

ដោយសារតែ កូនកំលោះ ជាជនជាតិ ថៃ ដូចនេះ អាពាហ៍ពិពាហ៍ខាងលើ បានធ្វើតាមបែបខ្មែរកាត់ ថៃ អ្នក ផាត់ មុខ និង ធ្វើ សក់ ខាង កូន កំលោះ នាំយកពីប្រទេសថៃទាំងអស់។ ដោយឡែក គ្រឿងសម្អាងសំលៀក បំពាក់ គឺ សុទ្ធតែ កុម្ម៉ង់ ថ្មីៗទាំងអស់ដែលអ្នកស្រី បានប្រគល់ឲ្យហាងខ្មែរ កាត់ដេរ ខ្មែរឌីហ្សាញ ជាអ្នករៀបចំឲ្យទាំអស់ ក្រោយពីរៀបការរួចគ្រឿងសម្អាង និង សំលៀកបំពាក់មិន ត្រូវបានផ្ទេរឲ្យខាង សម្អាង យកទៅជួលបន្តឡើយ គឺពួកគេទុក តាំងជាអនុស្សាវរីយ៍ទាំងអស់។

ជារឿងដែលគួរឲ្យ កោតសរសើរទៅទៀត នោះចំណងដៃដែលភ្ញៀវ ចងដៃអ្នកជំនួញស្រីដែល មានសក្ដានុពលខ្លាំង លើ វិស័យកែសម្ផស្ស រូបនេះប្រាប់ថា និង យកទៅធ្វើកិច្ចការ សប្បុរសធម៌ ក្នុងនោះ គម្រោងយកទៅសាងសង់ សាលាឆទាន ១ខ្នង ខ្ទង់ ចំណាយ ប្រហែល៥ម៉ឺនដុល្លារ ក្នុងទឹកដីខេត្តក្រចេះ។ បន្ទាប់ពីរៀបការរួច គូស្នេហ៍១គូរនេះ បានបង្ហើបប្រាប់ថា និង បើកសាខាក្រុមហ៊ុន ជួលយន្តហោះ និង កប៉ាល់ឯកជនព្រមទាំងឡាន ទំនើបៗ ដែល បច្ចុប្បន្ន មានស្នាក់ការនៅប្រទេសថៃមកបើកនៅ ក្នុងប្រទេសកម្ពុជា សម្រាស់សេដ្ឋីៗនៅស្រុកខ្មែរ ដែលមានបំណងចង់ដើរលេងក្នុងពេលឆាប់ៗនេះថែមទៀត ផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!