ព្រឹតិ្តការណ៍ថ្មីៗ

ប្រទេសកូរ៉េខាងត្បូងហាមឃាត់ការប្រើថង់ប្លាស្ទិចមិនរលាយនៅតាមផ្សារទំនើបទាំងអស់

2 សប្តាហ៍ មុន 5 តូ សុផល

កូរ៉េខាងត្បូង៖ ក្រសួងបរិស្ថានរបស់ប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា

ការបង្ក្រាបលើក្រុមហ៊ុនផលិតថង់ប្លាស្ទិច និងអ្នកប្រើ គឺដើម្បីអភិរក្សធនធានធម្មជាតិនិងគ្រប់គ្រងកាកសំណល់កែច្នៃឡើងវិញ ។ ក្រុមមន្ត្រីកូរ៉េខាងត្បូងកំពុងចាត់វិធានការបង្ក្រាបលើផលិតផលផ្សេងៗទៀត ដោយរួមទាំងបំពង់បឺតធ្វើអំពីជ័រប្លាស្ទិកជាដើម ។

ពាក់ព័ន្ធនឹងចំណាត់ការខាងលើនេះ ផ្សារទំនើបធំៗចំនួន២.០០០កន្លែង និងហាងចំនួន១១.០០០កន្លែង នឹងត្រូវប៉ះពាល់ដោយការហាមប្រាមដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នំា២០១៩នេះ ខណៈផ្សារ និងហាងទាំងនោះ ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ថង់ប្លាស្ទិក ដោយឥតគិតថ្លៃឡើយ ។
ប៉ុន្តែច្បាប់ថ្មីនេះមានន័យថា ថង់ប្រើបានតែមួយដង (ថង់ប្លាស្ទិក) នឹងត្រូវបានដាក់ឱ្យនៅក្រៅច្បាប់ លើកលែងតែទំនិញសើម ដូចជាសាច់ ឬត្រីជាដើម ។

ហើយនរណាម្នាក់ដែលត្រូវចាប់បានចំពោះការរំលោភច្បាប់នេះ អាចប្រឈមនឹងការផាកពិន័យ៣លានវ៉ុន ឬស្មើនឹង២.៩៨០ដុល្លារអាមេរិក ស្របពេលដែលអតិថិជននឹងត្រូវបានផ្តល់ជូននូវជម្រើស ដូចជាថង់ក្រណាត់ និងក្រដាសជំនួសវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!