ព្រឹតិ្តការណ៍ថ្មីៗ

ដេីរមកបម្រុងលោតទឹកសម្លាប់ខ្លួន លេីស្ពានច្បារអំពៅ ចៃដន្យគេឃេីញជួយឃាត់ទាន់​ កុំអី…!

8 ខែ មុន 23 តូ សុផល

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងមានមូលហេតុអ្វីបានឡើងលើស្ពានព្រះមុនីវង្ស បម្រុងនឹងលោតទឹកសម្លាប់ខ្លួនត្រូវបានអ្នករត់កងបីឃើញក៏ចាប់ទាញដៃនិងប្រជាពលរដ្ឋបានជួយឃាត់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១:១០នាទីយប់ថ្ងៃច័ន្ទ ទី០១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ) ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ​ TNN ថា​ នៅមុនពេលកើតហេតុ​ គាត់បានឃេីញស្ត្រីម្នាក់ អាយុ២០ឆ្នាំជាង ស្លៀកពាក់រ៉ូបពណ៌សនិងពាក់អាវយឺតដៃវែងពណ៌ស ពីក្រៅបន្ថែមទៀតបាន ដើរមកលើស្ពានព្រះមុនីវង្សថ្មី បំណងនឹងលោតទឹកសម្លាប់ខ្លួន ខណៈពេលនោះស្រាប់តែមានអ្នករត់កង់បីម្នាក់ឃើញទាន់ក៏បានចុះពីលើកង់បីរត់ទៅចាប់ទាញដៃគាត់មិនឲ្យគាត់ លោតទឹកសម្លាប់ខ្លួន។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមដូចសារព័ត៌មានបានចុះមកផ្សាយផ្ទាល់ ទេីបមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់បានអះអាងថាជាប្តីបានចាប់ដៃទាញស្ត្រីនោះ ឲ្យឡើងជិះម៉ូតូ ក៏ប៉ុន្តែស្ត្រីរូបនោះមិនឡើងលើម៉ូតូនោះទេ ហើយប្តីខ្លាចខ្មាសគេ ក៏បានជិះម៉ូតូគេចពីកន្លែងកើតហេតុចុះពីលើស្ពានបាត់ស្រមោល។

ក្រោយមកបានម្ចាស់កង់បីដែលជាអ្នកឃាត់ដំបូងគេនោះក៏បានអង្វរឲ្យស្ត្រីនេះឡើងលើកង់បី PassApp របស់គាត់ គាត់នឹងជូនទៅផ្ទះហើយក៏ព្រមឡើងជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ចំណែកឯប្រជាពលរដ្ឋដែលបានចោមរោមនោះ ក៏បានទៅផ្ទះរាងៗខ្លួន តែករណីដែលស្ត្រីប៉ុនប៉ងលោតសម្លាប់ខ្លួននោះ យេីងមិនទាន់ដឹងពីមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ ហេីយក៏មិនដឹងថាគាត់ មានឈ្មោះអ្វី ឬមានវិបត្តិអ្វីនៅឡើយនោះទេ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ