ព្រឹតិ្តការណ៍ថ្មីៗ

ស្រីស្អាតលក់វ៉ាន់ Online ត្រូវគេភ្ជុងប្លន់ យកទ្រព្យអស់ជាង៣ពាន់ដុល្លារ​ បន្ទាប់ពី​ណាត់​ជួប​​ក្នុង​ផ្ទះ​សំណាក់បៃតង​ ជាមួយយុវជនដែលទេីបស្គាល់គ្នាតាមហ្វេសប៊ុកជាង១ខែប៉ុណ្ណោះ ខណៈផ្ទះសំណាក់​ពុំមានការទទួលខុសត្រូវ​ច្បាស់លាស់ទៀត!

2 សប្តាហ៍ មុន 72 តូ សុផល

រាជធានី​ភ្នំពេញ​ ៖​ នារី​រូបស្រស់​ជាអ្នកលក់អីវ៉ាន់ Online ​ម្នាក់​ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ ធ្វើ​សកម្មភាព​គំរាម​​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់ជាង៣ពាន់ដុល្លារ​ បន្ទាប់​ពីស្គាល់​គ្នា​តាម​ហ្វេសប៊ុក​បានរយះ​ពេល​១ខែ​ រួចណាត់​ជួប​គ្នា​នៅក្នុង​ផ្ទះ​សំណាក់​តែពីរនាក់​ ទេីបធ្វេីឲ្យជនសង្ស័យមានអាចធ្វេីសកម្មភាព​ដោយរៀបចំ និងគិតទុកជាមុន ​ដែលបង្ក​ឲ្យ​មាន​ភ្ញាក់​ផ្អើល​ឡេីង​កាលពី​យប់ថ្ងៃទី​០១​ ខែមករា​ ឆ្នាំ​២០១៩នេះ ​ត្រង់ចំណុច​ក្នុង​ផ្ទះ​សំណាក់​បៃតង​ បន្ទប់លេខ​២​ តាមបណ្ដោយ​ផ្លូវ​លំ​បេតុង (បត់ចុះពីផ្លូវ៣៧១សឡា) ស្ថិតក្នុង​ភូមិ​អ័រគីដេ​ សង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះ​មានឈ្មោះ​ ហ.ស.ភ​ ភេទស្រី​ អាយុ២៤​ឆ្នាំ​ ជាអ្នក​លក់អីវ៉ាន់តាម​ Online ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងខណ្ឌ​ពោធិ៍​សែនជ័យ​។ ចំណែកជនសង្ស័យ​ ភេទប្រុស​ អាយុប្រហែល ២០ឆ្នាំ មានឈ្មោះក្នុងក្នុងហ្វេសប៊ុកថា​ “Tii Fee (ឥទ្ធិពលនៃផ្សែងគីមី)”​ និងមិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់នោះទេ។

បេីតាម​សម្តីនារីរងគ្រោះបានរៀបរាប់​ប្រាប់បណ្ដាញ TNN បានដឹងថា ដំបូងឡើយ​​នាងនិងជនសង្ស័យ​ គឺជាអ្នកស្គាល់គ្នាតាម​ហ្វេកប៊ុក​បានរយះពេលមួយខែមកហេីយ ប៉ុន្តែ​មិន​ស្រូវបានឆាត​ឆ្លងឆ្លេីយគ្នានោះទេ​ ព្រោះនាងមិនស្រូវមានពេលទំនេរ​ច្រេីននោះទេ ដោយយូរ​ៗ​បាន​ឆាតនិយាយលេង​ជាមួយគ្នាម្តងម្កាលប៉ុណ្ណោះ ហេីយក៏មិនស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ខាងលេីច្បាស់លាស់ដែរ​ ហេីយជនសង្ស័យគ្រាន់តែប្រាប់នាង​ថា ​”រូបគេស្នាក់នៅម្តុំ​អូបែក​ក្អម​ និងជាសិស្សរៀន នៅសាលាអន្តរជាតិ​ ប៊ែលធី​”​។ នារីរងគ្រោះបន្តថា កន្លងមក​ជនសង្ស័យ​ខាងលេី​តែងតែ​ព្យាយាមឆាត​ទាក់​ទង​មក​នាង ដោយបបួលទៅដេីរលេង​ និងទៅញាំអីនៅខាងក្រៅ​ ដេីម្បីបាន​ជួបនិងឃេីញមុខគ្នា​ និងស្រលាញ់នាងផងដែរ ប៉ុន្តែ​នាងបាន​បដិសេធន៍​រហូត​ ព្រោះនាងរវល់និងការងារពេក។

នារីរងគ្រោះបន្តថា​ ​លុះថ្ងៃកេីតហេតុ​ជនសង្ស័យខាងលេី​បានទាក់ទងឆាត​មក​ សូមជួបមុខនាងនៅត្រង់​ចំណុច​ផ្ទះ​សំណាក់​កើត​ហេតុ​ខាងលេី ដោយប្រាប់នាងថា ​”អូនមកជួបបងមួយភ្លែតមក​ណា បងនឹកអូនឯង​ បងមិនធ្វេីអី​អូនឯងទេ​ បេីមកបងទុកលុយឲ្យអូនឯង ៦០ដុល្លារ បងគ្រាន់តែចង់ជួបមុខអូនឯងមួយភ្លែតទេ​ ដេីម្បីកុំឲ្យនឹកពេកប៉ុណ្ណោះ ។ ពេលនោះនាងក៏​បាន​ប្រកែកថា ​”បេីចង់​ជួប​មុខ​គ្នា​ទៅញ៉ាំអីនៅខាងក្រៅវិញទៅ”​ ប៉ុន្តែ​ជនសង្ស័យ​មិនព្រមដោយប្រាប់នាងវិញថា​”​ បងចេញ​ក្រៅ​បានតែ​មួយភ្លែត​ទេ​ ហេីយបងមិនចង់ទៅញ៉ាំអីនៅខាងក្រៅទេ​ ព្រោះបងនៅរៀនខ្លាចឪពុកម្តាយបងឃេីញ​”​។ បន្ទាប់​មកនាងក៏យល់ព្រមមកតាមការណាត់របស់ជនសង្ស័យខាងលេី​ លុះរហូតដល់វេលាកេីតហេតុ​នាងក៏បាន​មក​ដល់ចំណុចខាងលេី​ ហេីយបានសួរអ្នកដែលបុគ្គលិកផ្ទះសំណាក់ថា មានមនុស្សនៅក្នុងបន្ទប់នោះ​ឬក៏អត់? បុគ្គលិក​ផ្ទះសំណាក់ក៏បានប្រាប់វិញថា មានយុវជនម្នាក់​កំពុងតែចាំនៅក្នុងបន្ទប់នោះហេីយ ទេីបនាងដេីរសំដៅទៅបន្ទប់នោះ​តែម្ដង “ដោយនាងបញ្ជាក់ថា នាងមិនបានគិតថា​ ជនសង្ស័យនោះ មានបំណងអាក្រក់មកលេីរូបនាង​បន្តិចសោះឡេីយ​ ព្រោះរូបនាងមិនដែលមានរឿងឬក៏ទំនាស់ជាមួយជនសង្ស័យនោះសោះឡេីយ”។

នារីរងគ្រោះបានបញ្ជាក់ប្រាប់ TNN ទៀតថា​ ខណៈពេល​មុខដល់មុខបន្ទប់​ រូបនាងក៏បានបេីកទ្វារបន្ទប់រួចក៏ដេីរចូលទៅ ស្រាប់តែជនសង្ស័យបានស្ទុះមកចាក់​គន្លឹះ​ទ្វារ​ ហេីយធ្វេីសមក្មភាព​ចាប់ច្របាច់​កនាង​ផ្តួល​ផ្ទប់​បោក​ទៅលេីពូក រួចដកយក​កូន​កាំបិត​ស្នៀត​ភ្ជង់​ទៅលេីរូបនាង ហេីយ​គំរាម​ថា​ “បេី​ង៉ែងហ៊ាន​ស្រែក​អាញនិង​សម្លាប់​ចោល​”។​ ភ្លាមនោះនាងមិនហ៊ាន​ស្រែក​នោះទេ​ ព្រោះ​ភ័យខ្លាចជនសង្ស័យខាងលេី​ចាក់សម្លាប់​ បន្ទប់​មក​សង្ស័យ​ខាងលេីក៏បានឲ្យនាងទៅអង្គុយលេីក្បាលគ្រែ និងឲ្យនាងដោះយក​គ្រឿងអលង្ការដែលពាក់ជាប់លេី​ខ្លួន​របស់នាង​ចេញមក​ ហេីយនាងក៏បានលេីកដៃសំពះ​អង្វរ​ជនសង្ស័យកុំអោយសម្លាប់នាង ដោយនិយាយថា “បងចង់យកអ្វីក៏យកទៅចុះ​ តែសូមកុំសម្លាប់ខ្ញុំ​ ទុកឲ្យខ្ញុំរកស៊ី​ចិញ្ចឹមគ្រួសារខ្ញុំផង​” ទេីបជនសង្ស័យយក​កន្សែង​ពោះគោ មកចង់​មាត់​នាង​រួចឲ្យនាងចូលទៅក្នុងបន្ទប់ទឹក​ ហេីយជនសង្ស័យក៏បានយកកាបូបរបស់នាងមករេី​កកាយ​មេីលរបស់មានថ្លៃមួយចំនួនទៀត ហេីយបន្តគំរាម​ថា នឹងចាក់សម្លាប់ចោល បេីហ៊ានស្រែក​ រួច​មកជនសង្ស័យក៏បានបេីកទ្វាររត់គេចខ្លួនចេញទៅឡេីងជិះកង់បី Pass App ដែលជនសង្ស័យបានទូរស័ព្ទប្រាប់ឲ្យមករងចាំនោះ គេចខ្លួនបាត់​ដោយសុវត្តិភាពតែម្ដង។

ទ្រព្យសម្បត្តិដែលជនសង្ស័យធ្វេីសកម្មភាពប្លន់យកទៅរួមមាន​៖ ទូរស័ព្ទ​ IPhone8​ Mex ០១​គ្រឿង​, ខ្សែ​ក ​តម្លៃជាង២៧០$ ចំនួន​ ០១​ខ្សែ,​ ខ្សែ​ដៃ តម្លៃជាង២០០$ ​ចំនួន​០១ខ្សែ,​ ចិញ្ចៀនពេជ្រ តម្លៃជាង១,៥០០ដុល្លារ​ ចំនួន ១​វង់,​ និងលុយ​ដុល្លារ​ ចំនួន​២៧០$ ដែលមានតម្លៃសរុបជាទឹកប្រាក់ ប្រមាណជាង៣០០០ដុល្លារ​ រួមទាំងយកសំបុត្រទិញ​ខ្សែដៃ​មួយសន្លឹក​ ដែលនៅក្នុងកាបូបរបស់នាងទៅផងដែរ។

មជ្ឈដ្ឋានសាធារណៈហាក់មានការរិះគន់ទៅការគ្រប់គ្រងលេីផ្ទះសំណាក់ដែលបណ្ដោយអោយមនុស្សចេញពីបន្ទប់វិញ​ដោយមិនមានការសួរនាំច្បាស់លាស់នោះ​ ហេីយមុនពេលចូលស្នាក់នៅ​ មានសួររក​អត្តសញ្ញាណប័ណ្ណ​ ឬឈ្មោះអ្នកមកស្នាក់នៅដែរទេ?​ ហេីយពេលមនុស្សចេញពីបន្ទប់​ បុគ្គលិក​ផ្ទះសំណាក់បែរជាមិនមានការសួរនាំអ្វីបន្តិចសោះមុននឹងអនុញាតិឲ្យចេញពីបន្ទប់? ចំណែកឯកាម៉េរា​សុវត្ថិភាព​មានហេីយ តែបុគ្គលិកប្រាប់ថា​ មិនអាចថតសកម្មភាពដែលគេចេញចូលផ្ទះសំណាក់​ និងបន្ទប់កេីតហេតុនោះបានទេ? ដែលជាក់ស្ដែងក្រោយពេលកេីតហេតុសកម្មភាព​នៅក្នុងផ្ទះសំណាក់​នេះ គ្រប់យ៉ាង គឺសូន្យតែម្ដង​…​ដូច្នេះ​មានតែរងចាំមេីលខាង​ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខ មានវិធានការបែបណាចំពោះការគ្រប់ផ្ទះសំណាក់​ ដែលពុំមាន​ការទទួលខុសត្រូវ​បែបនេះ?។

យ៉ាងណាមិញ​ក្រោយពេលកើតហេតុ​​កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​បាន​ចុះមក​អន្តរាគមន៍​ និងបានអោយ​នារី​រងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅឯមូលដ្ឋាន​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ ​ដើម្បី​ងាយស្រួល​កំណត់​មុខសញ្ញា ​និងស្រាវជ្រាវ​តាមចាប់ជនសង្ស័យយក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​៕ (អត្ថបទរូបភាព​ ម៉េង​-Media​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!