ព្រឹតិ្តការណ៍ថ្មីៗ

យល់ដឹងពីបញ្ហាសុវត្ថិភាពកូនតូចៗលោកអ្នក ពេលកូនតូចជិះនៅក្នុងរថយន្ត

2 ខែ មុន 12 sathapich

រាជធានីភ្នំពេញ៖ ចំពោះការដាក់កូនតូចៗយើងនៅក្នុងរថយន្ត គឺជារឿងចាំបាច់ណាស់សម្រាប់គ្រួសារមួយចំនួនធំ ដែលធ្វើដំណើរទៅណាមកណាជិតឆ្ងាយញឹកញាប់ ឬក៏ម្តងម្កាលក៏ដោយ។

ទី១៖ មិនត្រូវទុកក្មេងតូចអោយនៅកៅអីក្រោយតែម្នាក់ឯង។

ជាធម្មតាក្មេងគឺតែងរពឹសណាស់ពេលដែលវានៅតែឯង វាតែងតែលេងនេះលេងនោះតាមចិត្តចង់ បើរបស់ណាវាចង់លេងហើយគឺវានឹងយកអោយខាងតែបាន ហើយបើវាចុចចំគន្លឹះទ្វារហើយរបើកនោះ វាអាចបណ្តាលអោយមានគ្រោះថ្នាក់កើតឡើងជាមិនខានឡើយ។

ទី២៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព

ត្រូវពាក់ខ្សែក្រវាត់​ បើសិនទុកក្មេងតូចអង្គុយកៅអីក្រោយតែឯង។ ក្មេងអាយុ៣ឆ្នាំឡើង ឬមានកម្ពស់លើសពី ១,៣៥ម៉ែត្រ ត្រូវអង្គុយកៅអីខាងក្រោយនិងត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពអោយបានត្រឹមត្រូវ ចំណែកឯក្មេងដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅអាចអង្គុយនៅកៅអីខាងមុខបាន តែត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជាចាំបាច់។

ទី៣៖ មិនត្រូវដាក់ក្មេងតូចនៅកៅអីខាងមុខ

ឪពុកម្តាយមួយចំនួនតែងតែដាក់កូនតូចពួកគេនៅកៅអីអង្គុយមុខ ហើយជួនកាលដាក់អង្គុយនៅខាងមុខដៃចង្កូតខាងមុខអ្នកបើកបរទៀតផង។ ទង្វើបែបនេះខុសឆ្គងខ្លាំងណាស់ព្រោះកៅអីខាងមុខ និងកៅអីអ្នក បើកបរជាកន្លែងដែលពោងសុវត្ថិភាពរបស់រថយន្តនីមួយៗផលិតឡើងសម្រាប់ការពារមនុស្សពេញវ័យតែប៉ុណ្ណោះ ហើយកម្លាំងផ្ទុះចេញរបស់វាលឿនខ្លាំងណាស់ត្រឹមតែ០.០០៣វិនាទីតែប៉ុណ្ណោះ។ ក្មេងមានអាយុក្រោម១២ឆ្នាំមិនអោយអង្គុយនៅខាងមុខទេ ព្រោះកម្លាំងផ្ទុះពោងអាចធ្វើអោយកូនតូចលោកអ្នករងរបួសធ្ងន់ធ្ងរ ឬក៏អាចឈានដល់អាយុជីវិតផងដែរ។ សរុបសេចក្តីមកគឺអ្នកបើកបរត្រូវផ្តោតអារម្មណ៍លើការបញ្ជារថយន្ត មិនត្រូវយកក្មេងតូចដាក់នៅពីមុខឡើយ ព្រោះវារំខានដល់ការបើកបរ និងងាយនឹងបង្កគ្រោះថ្នាក់មានភាគរយខ្ពស់។

ទី៤៖ គួរមានបំពាក់នូវកៅអីសុវត្ថិភាពក្នុងរថយន្តសម្រាប់កូនតូចៗរបស់ខ្លួន

បងប្អូនកម្ពុជាយើងភាគច្រើន ហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្នុងការបំពាក់កៅអីសុវត្ថិភាពសម្រាប់កូនក្មេងនៅក្នុងរថយន្តនោះទេ ខណៈដែលអាណាព្យាបាលនៅប្រទេសគេជឿនលឿនមួយចំនួនបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខសុវត្ថិភាពសម្រាប់កូនតូចៗរបស់ពួកគេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!