ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកជ្រូកបុកគ្នាក្រឡាប់ចាក់ជ្រូកចោលផ្អើលអស់អ្នកស្រុកថ្មគោល

8 ខែ មុន 74 តូ សុផល

បាត់ដំបង៖រថយន្តដឹកដីនិងរថយន្តដឹកជ្រូកបុកគ្នាបណ្តាលអោយក្រឡាប់រថយន្តដឹកជ្រូកក្រហមនិងងាប់អសសត្វជ្រូកជាច្រើនក្បាល។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំងពីរគ្រឿងបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនិងសត្វជ្រូកស្រែកពេញភូមិ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖រហូតមកដល់ពេលនេះអ្នកបើកបររថយន្តទាំងពីរគ្រឿងនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

សមត្ថកិច្ចបានបន្តថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលអោយមនុស្សរងរបួសឡើយគឺស្លាប់សត្វជ្រូកនិងរបួសជាច្រើនក្បាល៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ