ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ បេះដូង សម្ដេចតេជោ គឺមិនប្រែប្រួលសម្រាប់ប្រជាពលរដ្ឋ ហើយលះបង់ដើម្បីប្រជាពលរដ្ឋគ្រប់ពេលវេលា

2 សប្តាហ៍ មុន 34 តូ សុផល

ខេត្តកំពត៖  លោក ហ៊ុន ម៉ាណែត ៖ អ្វីដែលយើងសប្បាយថ្ងៃនេះ យើងទាំងអស់គ្នាគួរតែមានមោទនភាព

និងផ្ដល់តម្លៃក្នុងការបញ្ចប់សង្គ្រាមដែលសម្ដេចតេជោបានលះបង់គ្រប់បែបយ៉ាង និងតស៊ូដោយលំបាក។

លោកបន្តថា បេះដូងសម្ដេចតេជោគឺមិនប្រែប្រួលសម្រាប់ប្រជាពលរដ្ឋ លះបង់ដើម្បីប្រជាពលរដ្ឋគ្រប់ពេលវេលា នឹងហើយគឺជាអ្វីដែលប្រជាពលរដ្ឋបានឃើញបានគាំទ្រ និងគោរពស្រលាញ់សម្ដេចតេជោ។ សម្តេចតេជោ គិតពីប្រជាពលរដ្ឋ ស្រលាញ់ប្រជាពលរដ្ឋ ស្រលាញ់ទឹកដី និងដឹកនាំប្រទេសបន្តទៅទៀតបើទោះបីឆ្លងកាត់ដំណាក់កាលដ៏លំបាកជាច្រើនយ៉ាងណាក៏ដោយ។ នេះហើយគឺជាអ្វីដែលស្ថិតស្ថេរក្នុងបេះដូងថ្នាក់ដឹកនាំជាតិរបស់យើង និងអ្វីដែលលោកឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងស្ថាប័នរដ្ឋអាជ្ញាធរក៏ដូចជាក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយប្រជាពលរដ្ឋជាប់ជាប្រចាំ។

លោក ហ៊ុន ម៉ាណែតថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធប្រាសាទ និងសមិទ្ធផលនានា ក្នុងវត្តភ្នំស ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី៣០ ធ្នូ ២០១៨។ 

លោកបញ្ជាក់ថាស្រុក យើងមានសុខសន្តិភាពហើយ ប្រជាពលរដ្ឋមានជីវភាព ធូរធារ សម្បូរសប្បាយជាងមុន យើងនៅតែបន្តភាពសម្បូរសប្បាយធ្វើអោយប្រជាពលរដ្ឋមានលទ្ធភាពជួយគ្នាអ្នកនៅក្នុងភូមិ អ្នកនៅក្នុងឃុំ អ្នកនៅក្នុងស្រុក អ្នកនៅក្នុងខេត្ត និងអ្នកនៅខាងក្រៅ រួមគ្នាកសាងសមិទ្ធផល។ សូមថ្លែងអំណរគុណ ប្រជាពលរដ្ឋ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមកសាងសមិទ្ធផល និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ អប់រំ សាសនា។ នេះគឺជាចំណុចខ្លាំងមួួយរបស់ខ្មែរ​ យើងមានសាសនាច្រើនប៉ុន្តែយើងមិនដែលមានជម្លោះសាសនានោះទេ ដោយសារយើងរួមគ្នាធ្វើ រួមគ្នាសប្បាយ នេះហើយគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលយើងមិនឲ្យបែងចែកគ្នា។ នេះហើយគឺជាសុខដុម្មនីយកម្មជាតិយើងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

ទេវតាបានចារហើយថាយើងទាំងអស់គ្នាមានជីវិតមកដល់ថ្ងៃនេះ សុទ្ឋតែអ្នកមានបុណ្យហើយ ជាពិសេសលោកតាលោកយាយសង្រ្គាមរាប់ជំនាន់ ស្លាប់រាប់លាននាក់តែលោកតាលោកយាយនៅមានជីវិត មានកូនមានចៅបានឃើញប្រទេសជាតិបានបញ្ចប់សង្រ្គាមក្នុងរយៈពេល ៥០០ឆ្នាំដោយសារនយោបាយឈ្នះឈ្នះ។ ដូច្នេះយើងសុទ្ធតែអ្នកមានបុណ្យហើយ។ ការមានបុណ្យមានកុសលនេះហើយ​​ យើងរួមគ្នាធ្វេី

បន្តទៅទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ យើងមានសុខសន្តិភាព យើងមានឱកាសធ្វើបុណ្យកាន់តែច្រើនរួមគ្នាតទៅទៀតដើម្បីអោយប្រទេសយើងកាន់តែសម្បូរសប្បាយ។ 

មានការអភិវឌ្ឍ។ 

ក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះយើងបានតាំងនូវគ្រាប់ដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះកាលពី២០ឆ្នាំមុន យើងក៏បានតាំងនូវសមិទ្ធផលដែលយើងបានដោះមីនឲ្យប្រជាពលរដ្ឋយើងសុខសប្បាយ ក៏បានតាំងនូវសមទ្ធិផលដែលកងទ័ពរបស់យើងបានចេញទៅបំពេញបេសកកម្មក្រៅប្រទេសលើកកិត្តិយសជាតិខ្មែរលើឆាកអន្តរជាតិ ក៏បានបង្ហាញអំពីសមិទ្ធផលដែលយុវជនយើងដែលបំបែកឯកត្តកម្មក្រោមសុខសន្តិភាព ក៏បានបង្ហាញពីការវិវត្តន៍របស់ប្រទេសយើងរហូតដល់សព្វថ្ងៃ ហើយសំខាន់បំផុតបានតាំងនូវដំណើរតស៊ូរបស់សម្ដេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតដែលតស៊ូតាំងពីឆ្នាំ៧០ជាង រហូតរំដោះប្រទេសជាតិ ហើយបានបញ្ចប់សង្គ្រាម។ អ្នកដែលដើរតួសំខាន់នៅក្នុងការបញ្ចប់សង្គ្រាមមានសម្តេចតេជោនិងភាគីផ្សេងទៀតដែលបានរួមគ្នាបញ្ចប់សង្គ្រាម។ ២០ឆ្នាំមុនយើងទើបតែបញ្ចប់សង្គ្រាម ២០ឆ្នាំនៃនយោបាយឈ្នះឈ្នះគឺបានផលនៅទូទាំងប្រទេស។

លោក ហ៊ុន ម៉ាណែត សម្តែងការ អបអរសាទរនូវសមិទ្ធផលថ្មី និងថ្លែងអំណរគុណព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋនៅក្នុងឃុំនេះដែលបានរួមគ្នាកសាង និងទទួលនូវសមិទ្ធផលផ្សេងៗដែលកើតមាននៅក្នុងទីអារាមនេះទុកជាការប្រើប្រាស់ឆ្លើយតបទៅនឹងតម្រូវការនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋនៅទីនេះ ដែលសមិទ្ធផលទាំងអស់នេះបានចូលរួមកសាងនិងបន្ថែមសមិទ្ធផលថ្មីៗ។ បើគ្មានសុខសន្តិភាព បើគ្មានការចូលរួមពីប្រជាពលរដ្ឋ យើងមិនអាចកសាងសមិទ្ធផលជាបន្តបន្ទាប់ដូចពេលនេះទេ យើងមានសុខសន្តិភាពធ្វើឱ្យប្រជាពលរដ្ឋនៅក្រៅប្រទេសមានឱកាសមកលេងស្រុកកំណើត យើងមានឱកាសធ្វើបុណ្យជាមួយគ្នា ធ្វើឲ្យប្រទេសកាន់តែសម្បូរសប្បាយថែមទៀត។

កិច្ចបញ្ចប់នៃពិធី លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រ ទុកចិត្ត និងស្រលាញ់សម្តេចតេជោ តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិមកនេះជាពិសេសការបោះឆ្នោតនៅពេលថ្មីៗនេះដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រឱ្យសម្ដេចតេជោបានដឹកនាំប្រទេសបន្តទៅទៀត។ សូមលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋបន្តជឿទុកចិត្ត គាំទ្រការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។ យើងបន់សុំសេចក្តីសុខ យើងរួមគ្នាថែរក្សាសមិទ្ធផលសុខសន្តិភាព ស្ថេរភាព យើងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងតាមប្រសាសន៍របស់សម្ដេចតេជោ ណែនាំឲ្យមន្ត្រីទាំងអស់ចុះជួយប្រជាពរដ្ឋជាប់ជាប្រចាំ ធ្វើអំពើល្អជូនប្រជាពលរដ្ឋ។ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!