ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ លើកទី៥៣ អាណត្តិទី២ នៅព្រឹកនេះ

4 ខែ មុន 30 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ លើកទី៥៣ អាណត្តិទី២ តាមប្រតិទិនដែលបានគ្រោងទុក ក្រោមអធិបតីភាពលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ហោ វាសនា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ និងសមាជិកអង្គប្រជុំសរុប ៥៧នាក់ ដោយមានរបៀបវារៈប្រជុំចំនួន ០៧ចំណុច ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ   សាមញ្ញ លើកទី៥៤ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។

២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌសែនសុខ។

៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងគម្រោងថវិកា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌ។

៤.ពិនិត្យ និងអនុម័តលើសេចក្តីផែនការលទ្ធកម្ម ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌ។

៥.ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់      ឧបត្ថម្ភជូនមន្រី្ត បុគ្គលិក នៃរដ្ឋបាលខណ្ឌប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨។

៦.ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងរបាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌ

៧.បញ្ហាផ្សេងៗ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!