ព្រឹតិ្តការណ៍ថ្មីៗ

William Guang វឌ្ឍនា សារពង្ស ប្រធានបក្សខ្មែរក្រោក៖ វាប្រឆាំងនឹងគោលការណ៍សកល ដែលការជោគជ័យ មិនកើតឡើងពីការខិតខំ បែរជាកេីតឡើងពីការជាន់អំបែង

2 ខែ មុន 253 តូ សុផល

William Guang វឌ្ឍនា សារពង្ស ប្រធានបក្សខ្មែរក្រោក៖ វាប្រឆាំងនឹងគោលការណ៍សកល

ដែលការជោគជ័យ មិនកេីតឡេីងពីការខិតខំ បែរជាកេីតឡេីងពីការជាន់អំបែងកែវ

វាជាការមិនស្របនិងហេតុផល philosophy ដែល
ការជោគជ័យមិនកេីតឡេីងពីបទពិសោធន៍និងចំណេះដឹង
បែរជាកេីតឡេីងពីការជាន់អំបែងកែវ

វាក៏មិនមែនជាប្រព័ន្ធអប់រំដែរ ព្រោះលេីលោក មនុស្សជោគជ័យ
ឆ្លងកត់ឧបសគ្គ តាមរយៈបទពិសោធន៍ ហ្វឹកហាត់ផ្លូវចិត្តបង្កេីតបានទស្សនវិស័យ សិក្សាស្រាវជ្រាវទទួលបានចំនេះដឹង មិនមែនជាន់អំបែងជោគជ័យទេ ។ គ្មានសាលាណាបង្រៀនមនុស្សដេីរជាន់អំបែងទេសូម្បីសាលាទាហាន

វាកាន់តែប្រឆាំងនឹងហេតុផលធម្មជាតិ ដែលជាន់អំបែងមិនមុតជេីង
ទោះរូបមន្តរូបវិទ្យាបានចែងថា ដែកគោលច្រេីន តំរៀបគ្នាជាន់មិនមុត តែអំបែងមានខ្ពស់មានទាប ហ៊ានតែដេីរជាន់អាខ្ពស់ជាងគេ ដឹងតែឈាមជោគ មិនអាចប្រកែកបាន

ក្បួនចិត្តសាស្ត្រគេសិក្សាពីបាតុភូតនៃចិត្ត ក្បួនទស្សនវិជ្ជាគេអប់រំចិត្ត ចុះក្បួនជាន់អំបែងកែវនេះជាក្បួនឆ្កួតឬយ៉ាងណា ?

« ក្រសួងអប់រំ ក្រសួងសុខាភិបាល ត្រូវមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ »

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!