ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់រង្វាន់ជ័យលាភី កីឡាវាយកូនហ្គោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

9 ខែ មុន 34 តូ សុផល

ភ្នំពេញ៖ នៅល្ងាចថ្ងៃ៨រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ជ័យលាភីកីឡាវាយកូនហ្គោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី។

ការប្រកួតកីឡាវាយកូនគោល និងពិធីជប់លៀងនេះគឺដើម្បី អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» ដែលបានសម្ពោធកាលពី
ម្សិលមិញ និងអបអរសាទរខួប២០ឆ្នាំនៃការបិទ
បញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។ តាមរយៈនយោបាយ ឈ្នះ ឈ្នះ នេះបាននាំមកនូវការបង្រួបបង្រួមជាតិ ការបញ្ចប់សង្រ្គាមស៊ីវិល ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៦:៣០ ល្ងាច ពីសណ្ឋាគារហ្គាឌិនស៊ីធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ