ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលសម្តេចតេជោ អត់ហ៊ានប៉ះគង់ ក្រឹង បុរសខ្លាំង ខាង​ជំនួញឈើ នឹងបំផ្លាញព្រៃឈើ ?

2 ខែ មុន 399 តូ សុផល

ក្រចេះ ៖ រថយ​ន្តសាំយ៉ុង រួមនឹងរ៉ឺម៉កម៉ូតូ កំពុងធ្វើសកម្មភាពដឹកឈើ យ៉ាងគគ្រឹង គគ្រេង នៅភូមិភាគឦសាន្ត ជាពិសេសគឺខេត្តក្រចេះតែម្តង ដោយដឹកចេញពីស្រុកសំបូរ ឆ្លងកាត់ស្រុកចិត្របុរី ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចះ និងចេញទៅប្រទេស​វៀតណាម ដោយគ្មានសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើ ណាចេញហ៊ានចេញមុខបង្ក្រាបឡើយ ។ ​ហើយសកម្មភាពនេះត្រូវបានមន្ត្រីរាជការ និងមហាជនលើកឡើងថា ” គង់ ក្រឹង គឺជាបុរសខ្លាំង ខាងជំនួញឈើ និ​ងបំផ្លាញព្រៃឈើ នៅខេត្តក្រចេះ ហើយរដ្ឋបាលសម្តេចតេជោ ហ៊ុន សែន អា​ណ​ត្តិទី៦នេះ អត់ហ៊ានប៉ះ” ។

បើតាមការបញ្ជាក់ពីអ្នករ​ក​ស៊ី​ដឹ​កឈើថា ពួកគាត់យកទៅលក់ឲ្យឧកញ៉ា ដែលមានឈ្មោះល្បីល្បាញម្នាក់គឺ គង់ ក្រឹង ដែលជាមេឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ធំប្រចាំខេត្តក្រចេះ ជាយូរណាស់មកហើយ ស្ថិតនៅក្នុងស្រុកស្នួល ខេ​ត្តក្រចេះ ។

ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន ប្រចាំខេត្តក្រចេះ បានរាយការណ៍ថា ឈើនេះយកមកស្តុកទុក ដោយខុសច្បាប់ នៅត្រង់ចំណុចក្រោល​គោ ខាងក្រោយបន្ទាយទាហ៊ាន វរៈការពារព្រំដែនលេខ០៤ ស្ថិតនៅក្នុង ​ឃុំ២ធ្នូ ស្រុកស្នួល ដែលឧកញ៉ារូបនេះ នឹងរៀបចំដឹកឆ្លងដែនបន្ត ចូលទៅលក់ នៅក្នុងទឹ​កដី ​ប្រទេស​វៀតណាម ដែលមានចំងាយ តែ២គីឡូម៉ែត្រ ពីទីតាំងស្តុកឈើ តាមច្រករបៀង​មួយកន្លែង ហៅថា ច្រករបៀង ដេពីរ ដេបី ដែលអង្គភាព​លោក គង់ក្រឹង ​កំពុងគ្រប់គ្រង។ ហើយច្រករបៀងនេះ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជិតនឹងច្រកទ្វារទ្វេភាគី​អន្ដរជាតិវ៉ាលី ផងដែរ។

លើសពីនេះទៅទៀតអ្នករ​ក​ស៊ី​ដឹ​កឈើ​​​​យកទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង ថា ​ពួ​ក​គាត់​បា​នរត់ការ ផ្ដល់ឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ លើកលែងតែព្រះសង្ឃ និងគ្រូបង្រៀនទេដែលមិនបង់ឲ្យ ទើបធ្វើឲ្យពួកគាត់អាចរកស៊ីដឹកឈើបានយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះ។ ហើយពួកគាត់បានបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃៗចំណាយលុយជិត មួយលានរៀល ឯណោះ ក្នុងការបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងអ្នកកាសែតដែលចាំយកតាមផ្លូវ។

ពួកឈ្មួញខាងលើក៏បានបន្តទៀតថា ពួកគាត់ដឹកឈើរាល់ថ្ងៃទាំងរថយន្ត និងម៉ូតូនេះបើមិនយកទៅលក់ឲ្យ ឧកញ៉ា គង់ ក្រឹង ទេនោះលោកនឹងប្រើសមត្ថកិច្ច និងមនុស្សមួយចំនួនតាមយាយី និងចាប់ឈើរបស់ពួកគាត់ជាមិនខាន។ ហើយរថយន្តដែលឆ្លងកាត់ផ្លូវដែលឧកញ៉ាគ្រប់គ្រងនោះផងដែរ ត្រូវបង់ឲ្យលោកឧកញ៉ាមួយគីប មិនក្រោម ២០០ដុល្លារនោះទេ។

ហេតុដូច្នេះហើយប្រជាពលសូមណូមពរដល់ ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ​សូមសម្ដេច ​មេត្តាចាត់វិធានការទៅលើឈ្មួញរកស៊ីឈើខុសច្បាប់ដែលមានឈ្មោះ គង់ ក្រឹង នេះផង។ បើមិនដូច្នោះទេព្រៃឈើនៅក្នុងខេត្តក្រចេះនឹងត្រូវហិនហោច ដោយសារស្នាដៃឈ្មួញឈើឈ្មោះ គង់ ក​្រឹង នេះជាក់ជាមិនខានឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!