ព្រឹតិ្តការណ៍ថ្មីៗ

ទឹកប្តូរនិស្ស័យចូលខ្លួនគ្រោះថ្នាក់ចរាចរណ៍តិចតួច សំញ៉ែញកាំភ្លើងគំរាមភាគគីម្ខាងទៀត !

7 ខែ មុន 101 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ក្រោយពីមានទឹកប្តូរនិស្ស័យចូលខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្ទូចលើកអាវឡើងសំញ៉ែញកាំភ្លើងនៅចង្កេះបំបាក់ស្មារតីគូរភាគីម្ខាងទៀតបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពី១៩និង៣០នាទីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបាយតុង(អង្គតាមុិញ)ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុបានឃើញបុរសខាងលើជិៈម៉តូធំមួយគ្រឿងម៉ាកBAJAពណ៍សលាយទឹកប្រាក់ ដោយបើកក្នុងទិសដៅពីជើងមកត្បូងខណៈមកដល់ចំណុចខាងលើមានម៉ូតូម៉ាកHODA DREAM មួយគ្រឿងទៀតមកពីក្រោយបានគេចរថយន្តមកពីខាងមុខក៏បានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូធំបណ្តាលឱ្យដួលសង្កត់លើ(ម៉ូតូBAJAសង្កត់លើHONDA DREAM)។

ពេលនោះភាគគីទាំងសងខាងលើកម៉ូតូបញ្ឈបន្ទប់មកគេឃើញ ភាគគីម៉ូតូធំបានលើកអាវឡើងដើម្បីសំញ៉ែញឱ្យឃើញកាំភ្លើងខ្លីសៀតនៅចង្កេះដើម្បីបំបាក់ស្មារតីភាគគីម្ខាងទៀត។

ប្រភពដដែលបានឱ្យដឹងទៀតថាពេលនោះភាគីខាងម៉ូតូHONDA  Dream សុំសំរួលដោយលើកដៃសំពះសុំទោសផង ក្នុងនោះក៏មានប្រជាពលរដ្ឋចូលរួមជួយសំរួលសុំអង្វ៉ផងដែរ ដោយមានទឹកប្តូរនិស្ស័យចូលខ្លួលគួបផ្សំមានកាំភ្លើងជាប់ខ្លួនផងនោះបុរសខាងលើដូចខ្លាដុះស្លាបអញ្ចឹង។ ដោយមើលឃើញទង្វើខាងលើនេះទើបប្រជាពលរដ្ឋរាយការទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុដើម្បីជួយធ្វើការសំរបសំរួល។ ដោយឃើញសមត្ថកិច្ចមូលដ្ឋានចុះមកច្រូងច្រាងទើបបុរសខាងលើព្រមសំរួលអនុញ្ញាតិឱ្យភាគគីម្ខាងទៀតជិៈចេញទៅដោយពុំបានទាមទាសំណងអ្វីឡើយ។

ពាក់ព័ន្ធករណីបុរសដែល លើកអាវឡើងបង្ហាញ សំញ៉ែញកាំភ្លើងនៅចង្កេះខាងលើនេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទូទាំងក្រុង ចុងក្រោយបុរសខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!